តារាសម្តែងប្រុសចិន ក្លាយជាអ្នកដឹកជញ្ជូនក្រោយគ្មានរឿងថតជាប់ៗគ្នា

  • 2022-08-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត់​មាន​រឿង​ថត​ជាប់​គ្នា​ជា​ច្រើនខែ តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ចិន Wu Cheng Ze ត្រូវ​ធ្វើ​អ្នក​ដឹក​ជញ្ជូន​អាហារ​ដើម្បី​រក​ចំណូលចិញ្ចឹម​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា​កន្លង​ទៅ​​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ចិន Wu Cheng Ze កំពុង​ប្រកប​របរ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​តាម​កម្មវិធី​ទូរសព្ទ​ដើម្បី​ចិញ្ចឹម​ជីវិត។ មូលហេតុ​គឺ​បណ្ដាល​មក​ពី​ចំណូល​មក​ពី​សិល្បៈ​គឺ​មិន​គ្រប៉គ្រាន់​សម្រាប់​លោក​ចិញ្ចឹម​ខ្លួន​ឯង​ឡើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជា​ច្រើន​ខែ​មក​នេះ មិន​ថា​តែ​សិល្បករ​ខាង​លើ​នោះ​ទេ តែ​តារា​សម្ដែង​វ័យ​ក្មេង​ជា​ច្រើន​គឺ​គ្មាន​ការងារ​ធ្វើ​ឡើយ ដោយ​ភាគ​ច្រើន​ តារា​ជើង​ចាស់ និង​អ្នក​មាន​ប្រជាប្រិយភាព​ទើប​ទទួល​បាន​ការងារ​ថ្មី។

ប្រាប់​ទៅ​កាន់ QQ ប្រុស​ស្អាត​អាយុ ២២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ចំណូល​ពី​ការ​ដឹក​អាហារ​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​របស់​លោក ដោយ​លោក​តែង​ដឹក​ទៅ​ជាយ​ក្រុង និង​យប់ជ្រៅ​ដើម្បី​ទទួល​បាន​ប្រាក់​កាន់​តែ​ច្រើន។

កើត​ឆ្នាំ ២០០០ និង​មាន​កម្ពស់ ១.៨៩​ម Wu Cheng Ze ធ្លាប់​ចូល​រួម​សម្ដែង A Summer Odyssey, Poisoned Love ក្រោយ​ពេល​ចូល​សិល្បៈ​ឆ្នាំ ២០១៩៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម