Ann Thongprasom ត្រូវអ្នកគ្រប់គ្រងខ្លួនឯងលួចលុយជាង ៦០ម៉ឺនដុល្លារ
- 2022-08-02 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ann Thongprasom ត្រូវអ្នកគ្រប់គ្រងខ្លួនឯងលួចលុយជាង ៦០ម៉ឺនដុល្លារ
កំពូលតារាសម្ដែងស្រីថៃ Ann Thongprasom ត្រូវបានអ្នកគ្រប់គ្រងរបស់ខ្លួនលួចលុយសុទ្ធ និងគ្រឿងអលង្ការជាច្រើន។
កាលពីថ្ងៃទី ១ ខែសីហាមុននេះ បណ្ដាញព័ត៌មាន Sanook បានរាយការាណ៍ថា តារាសម្ដែងស្រីជើងចាស់ថៃ Ann Thongprasom ត្រូវបានអ្នកគ្រប់គ្រងលួចលុយ និងគ្រឿងពេជ្រេសរុបជាទឹកប្រាក់ ២១.៩លានបាត (៦០២៨៨១ ដុល្លារ)។
សមត្ថកិច្ចឈ្មោះ Duangchot Suwanjarat បានឲ្យដឹងថា ហេតុការណ៍កើតឡើងនៅខុនដូលំដាប់ខ្ពស់របស់ស្រីស្អាតអាយុ ៤៥ឆ្នាំ កាលពីថ្ងៃទី ២១ ខែកក្កដា។ ក្រោយពេលដាក់ពាក្យបណ្ដឹង ប៉ូលិសបានរកឃើញជនសង្ស័យក្រោយ២ថ្ងៃ។
ខុនដូរបស់តារាកើតឆ្នាំ ១៩៦៣ ទាល់តែអ្នកមានកាតទើបអាចចូលបាន ដោយអ្នកក្រៅមិនអាចចូលបានឡើយ។ ជនសង្ស័យត្រូវបានប៉ូលីសកំណត់ថា អ្នកគ្រប់គ្រងគឺ ភេទស្រី អាយុ ៣៣ឆ្នាំ ឈ្មោះ Nui Prasongsin។ មូលហេតុនាំដល់ការលួចនេះនោះគឺ មកពីនាងវក់នឹងល្បែងអនឡាញ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រឿងអលង្ការអាចនឹងរកបានវិញទាំងអស់ ដោយនៅពេលនេះ ពួកគេកំពុងស្វែងរកនៅតាមហាងបញ្ចាំនានា៕