គុណសម្បត្តិល្អៗ ៤ យ៉ាងដែលអ្នកនឹងទទួលពីការមានទឹកចិត្តល្អចំពោះខ្លួនឯង

  • 2022-08-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដីមេត្ដាករុណាគឺជាអ្វីដែលមនុស្សទូទៅគួរតែមាន វាត្រូវបានគេចាត់ទុកថាជាទង្វើនៃសេចក្ដីស្រឡាញ់ អំពើល្អ ចិត្តសប្បុរស និងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន។ មនុស្សជាច្រើនទទួលស្គាល់ថាវាជាចរិតដ៏ល្អប្រពៃដែលគួរតែបានធ្វើឡើងជាប្រចាំ ជាពិសេសនោះគឺការផ្ដល់វាសម្រាប់ខ្លួនឯងឲ្យបានច្រើនៗ។

ការអធ្យាស្រ័យចំពោះខ្លួនឯង ឬទង្វើដែលធ្វើល្អចំពោះខ្លួនឯងអាចធ្វើឲ្យមនុស្សជាច្រើនមានគំនិតគិតថាវាជាអកប្បកិរិយាអំនួតឬអាត្មានិយម ប៉ុន្តែវាប្រៀបបានដូចជាពួកគេថាឲ្យខ្លួនឯងដែរ ពីព្រោះមនុស្សគ្រប់រូបតែងតែចង់បានទឹកចិត្តល្អទាំងនោះពីអ្នកដទៃ ឬពួកគេត្រូវការវាពីអ្នក ហើយអ្នកវិញក៏ត្រូវការវាពីពួកគេដែរ។

ទាំងនេះហើយគឺជាអត្ថប្រយោជន៍បួនយ៉ាងដែលអ្នកនឹងទទួលបានពីការមានទឹកចិត្តល្អចំពោះខ្លួនឯង៖

  • ផ្ដល់ឱកាសល្អៗឲ្យអ្នក បើសិនជាអ្នកចង់ធ្វើការកែលម្អអ្វីមួយនៅក្នុងជីវិតរស់នៅឲ្យបានល្អប្រសើរឡើងវិញ
  • គុណប្រយោជន៍ល្អៗជាច្រើនដែលអ្នកនឹងទទួលបានសម្រាប់ការពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នក
  • វានឹងជួយធ្វើឲ្យអ្នកមានទំនាក់ទំនងល្អមិនថាស្នេហា ជាមួយក្រុមគ្រួសារមិត្តភក្តិ ឬសង្គមរស់នៅឡើយ
  • ហើយវានឹងជួយធ្វើឲ្យការគិតរបស់អ្នកមានការរីកចម្រើន និងគិតតែរឿងវិជ្ជមានដែលល្អសម្រាប់ការរស់នៅប្រចាំថ្ងៃ

ការមានទឹកចិត្តល្អចំពោះខ្លួនឯងគឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះវានឹងធ្វើឲ្យអ្នកកាន់តែរីករាយក្នុងការធ្វើអ្វីមួយឲ្យបានល្អប្រសើរឡើងនៅក្នុងការរស់នៅ ហើយព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍ល្អៗជាច្រើនសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកថែមទៀតផង។ ការអាណិតអាសូរចំពោះខ្លួនឯងវាអាចជារឿងមួយពិបាកក្នុងការអនុវត្ត ប៉ុន្តែប្រសិនបើអ្នកអាចធ្វើវាបាននោះ អ្នកនឹងចេះលើកទឺកចិត្តខ្លួនឯងនៅពេលណាដែលអ្នកប្រឈមមុខជាមួយឧបសគ្គឬនៅពេលណាដែលអ្នកធ្លាក់ទឹកចិត្ត៕

ចុចអានបន្ត៖ វិធីសាស្ត្រងាយៗក្នុងការប្ដូរពី ស្ត្រេស ឲ្យទៅជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯងវិញ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម