គ្រាន់តែអនុវត្តតាមគន្លឺះល្អៗទាំង ៤ យ៉ាងនេះ អ្នកនឹងទទួលបានភាពជឿជាក់ខ្លាំងចំពោះខ្លួនឯង

  • 2022-07-29 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានទំនុកចិត្តលើខ្លួនឯងនឹងផ្តល់គុណប្រយោជន៍ជាច្រើនចំពោះអ្នក ទាំងការយល់ឃើញរបស់អ្នក ការជឿជាក់នូវអ្វីៗដែលខ្លួនបានសម្រេចចិត្តធ្វើ និងការចាប់យកឱកាសជាច្រើនដែលកំពុងតែរង់ចាំនៅខាងមុខអ្នកជាដើម។ ទំនុកចិត្តនេះវាមិនសំដៅតែទៅលើប្រភេទមនុស្សដែលមានកម្រិតវប្បធម៌ ឬជំនាញចំណេះដឹងខ្ពស់នោះទេ គឺវាសំដៅទៅលើភាពជឿជាក់ទូទៅនៃការរស់នៅរបស់មនុស្ស។

សម្រាប់មនុស្សជាច្រើនទំនុកចិត្តលើខ្លួនឯងគឺជាការពិបាកក្នុងការឆ្លងកាត់ និងពិបាកក្នុងការកសាងវាឲ្យមាននៅក្នុងខ្លួនប្រសិនបើអ្នកតែងតែជួបបញ្ហាជាច្រើននៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃ តែកុំបារម្ភពីព្រោះមានវិធីជាច្រើនដែលអ្នកអាចបង្កើនបានភាពជឿជាក់ទាំងនោះឡើងបាន។

ទម្លាប់ល្អៗទាំងបួនយ៉ាងនេះដែលអាចធ្វើឲ្យអ្នកទទួលបានទំនុកចិត្តខ្ពស់លើខ្លួនឯង៖

  • ការអានសៀវភៅឲ្យបានញឹកញាប់៖ វានឹងធ្វើឲ្យអ្នកទទួលបានភាពជឿជាក់ ពីព្រោះការអានអាចបញ្ចៀសអ្នកពីការគិតទៅលើភាពអវិជ្ជមានដែលអាចកើតឡើងដោយប្រកាណាមួយ។
  • ចូលរួមការងារស្ម័គ្រចិត្តជួយសហគមន៍៖ ការជួយអ្នកដទៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនឹងសប្បាយចិត្ត ហើយអាចជួយបង្កើនការគោរពឲ្យតម្លៃខ្លួនឯងនឹងមនុស្សដទៃទៀត។
  • ទំនាក់ទំនងសង្គមមិត្តភក្តិនឹងគ្រួសារ៖ វានឹងនាំអ្នកឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយជុំវិញខ្លួន និងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃបានប្រសើឡើង។
  • ការរស់នៅជាមួយទម្លាប់ល្អៗ៖ ទាំងការរស់នៅ របបអាហារញ៉ាំរាល់ថ្ងៃ ទម្លាប់ហាត់ប្រាណ អកប្បកិរិយាសុភាពរាបសារស់រាយរាក់ទាក់ និងការចេះជួយអ្នកដទៃដែលកំពុងត្រូវការជំនួយ។

ដូចច្នេះអ្នកគួរតែព្យាយាមអនុវត្តទម្លាប់ល្អៗទាំងប៉ុន្មានខាងលើនេះជាប្រចាំដើម្បីជួយបង្កើនទំនុកចិត្តផ្ទាល់ខ្លួនរបស់អ្នកឲ្យបានប្រសើរឡើងជាងមុន ហើយមិនត្រឹមតែប៉ុណ្ណោះវាគឺជាគន្លឹះនៃការបង្កើតអារម្មណ៍វិជ្ជមាននៅក្នុងខ្លួន និងអត្ថប្រយោជាន៍ជាច្រើនទៀតសម្រាប់ការរស់នៅរបស់អ្នក៕

ចុចអានបន្ត៖ សញ្ញាដែលបញ្ជាក់យ៉ាងច្បាស់ថា អ្នកមានការគោរពឲ្យតម្លៃខ្លួនឯងទាបបំផុត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម