បវរកញ្ញា​កុមារី​ ចំណាយ​លុយ​១៣០០០​ដុល្លារ​វះកាត់​ព្រោះ​ចង់​ស្រក​ពី ១២៤ សល់ ៦៨​គីឡូ

  • 2022-07-26 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​កុមារី​សហរដ្ឋ​អាមេរិក Alana Thompson កើត​ជម្ងឺ​ធាត់​លើ​ស​គីឡូ នាង​ចង់​ប្រើ​វិធី​វះកាត់​ដើម្បី​ឲ្យ​ស្គម​វិញ។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន TMZ បាន​រាយការណ៍​ថា ក្រោយ​អាយុ ១៧​ឆ្នាំ នៅ​ចុង​ខែ​សីហា​ខាង​មុខ​នេះ បវរកញ្ញា​សហរដ្ឋ​អាមេរិក និង​ជា​តារា​ទូរទស្សន៍ Alana Thomson នឹង​ទៅ​​ទីក្រុង New York ដើម្បី​វះកាត់​សម្រក​គីឡូ។ ច្រើន​ឆ្នាំ​មក​​នេះ នាង​ត្រូវ​តទល់​នឹង​ជំងឺ​ធាត់​លើស​គីឡូ។

វេជ្ជបណ្ឌិត Steven Batash អ្នក​ជំនាញ​វះកាត់​សម្រក​គីឡូ​បាន​ឲ្យ​ដឹង​ថា ថ្លៃ​វះ​កាត់​គឺ ១៣០០០​ដុល្លារ ហើយ​អាច​ឲ្យ​សិល្បការិនី​នេះ​ស្រក​ពី ១២៤​គីឡូ សល់​ត្រឹម​៦៨​គីឡូ។

បង​ស្រី​បង្កើត​របស់​ តារា​ស្រី​ខាង​លើ​បាន​ចុះ​ហត្ថលេខា​ដើម្បី​អនុញ្ញាត​ឲ្យ​ប្អូន​ស្រី​ខ្លួន​បាន​វះកាត់​រួច​ហើយ។ កាល​ពី​ក្មេង សិល្បការិនី​កើត​ឆ្នាំ ២០០៦ ត្រូវ​បាន​គេ​សរសើរ​ថា​ទ្រលុកទ្រលន់​មាន​សាច់​ គួរ​ឲ្យ​ស្រលាញ់ តែ​ដល់​ពេល​ពេញ​វ័យ​ទើប​ដឹង​ថា រូបរាង​របស់​ខ្លួន​ធាត់​ពេក ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​នាង​សឹង​មិន​ស្គាល់ ទើប​សម្រេច​ចិត្ត​វះកាត់​សម្រក​ទម្ងន់​បែប​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម