មនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះមិនខ្វះមនុស្សតាមចែចង់ តាំងតែពីធំដឹងក្ដីមកម្ល៉េះ
- 2023-08-18 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះមិនខ្វះមនុស្សតាមចែចង់ តាំងតែពីធំដឹងក្ដីមកម្ល៉េះ
មានមន្តស្នេហ៏ខ្លាំងម៉ង៎ សម្រាប់តារានិិករទាំង ៣ ឆ្នាំនេះ...
Pisces
មនុស្សស្រី Pisces ជាមនុស្សស្រីដែលមានចិត្តស្មោះស មន្តស្នេហ៏ក៏កាន់តែកើតឡើងខ្លាំងឡើងពេលដែលមានអាយុកាន់តែច្រើនឡើង។ ពួកគេនេះសម្បូរមនុស្សដែលពេញចិត្តជាខ្លាំង មិនថាទៅទីជិត ឬ ឆ្ងាយនោះទេ។ តាមធម្មតាពួកគេនេះចូលចិត្តតាមដានរឿងភាគមនោស្ចេតនា ហើយតែងតែប្រាថ្នាចង់បានជីវិតបែបនោះផងដែរ។ តែដល់ពេលដែលមានអាយុច្រើនបន្តិច ក៏ដឹងថាជីវិតពិតគឺមិនបែបនោះនោះទេ។
Leo
មនុស្សស្រី Leo នេះជាមនុស្សដែលស្វាហាប់ អាចធ្វើអោយអ្នកអាចបាក់ចិត្តស្រលាញ់គ្រាន់តែបានសម្លឹងមើលកែវភ្នែកក៏ដោយ។ ទៅណាមកណាមិនខ្វះមនុស្សដែលស្រលាញ់ពេញចិត្តនោះទេ។ ពួកគេជាប្រភេទមនុស្សដែលចូលចិត្តអ្វីត្រង់ទៅត្រង់មកជាខ្លាំង មិនគិតច្រើនថាប្រហែលជាត្រូវរំខានចិត្តនរណានោះ គឺឃើញអ្វីក៏និយាយចេញមកតែម្ដង។
Libra
នរណាៗក៏ស្គាល់ដែរថាមនុស្សស្រី Libra នេះគឺមានអំណោយផលខាងផ្នែករូបសម្រស់នេះជាខ្លាំង។ ពួកជាមនុស្សទន់ភ្លន់ ដឹងខុសដឹងត្រូវ មានសន្តាចចិត្តល្អ មិនខ្វះមនុស្សតាមចោមរោមស្រលាញ់នោះទេ។ ទោះជាមិនមានបំណងក្ដីតែពួកគេជាមនុស្សដែលមានភាពទាក់ទាញជាខ្លាំង តាំងតតែពីស្នាមញញឹម និង សម្ដីសម្ដៅដែលនិយាយស្ដីចេញទៅ។