ពេលឃើញតារានិករនេះមិនសប្បាយចិត្ត បើអ្នកជាមិត្តគួរលួងលោមគេដោយវិធីណា?
- 2023-08-28 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលឃើញតារានិករនេះមិនសប្បាយចិត្ត បើអ្នកជាមិត្តគួរលួងលោមគេដោយវិធីណា?
នេះជាអ្វីដែលតារានិករទាំងនេះត្រូវការបំផុត ពេលគេកំពុងជួបរឿងមិនសប្បាយចិត្ត។
១. Aries
កុំគិតថា តារានិករនេះជាមមនុស្សរឹងមាំគ្រប់ពេល ព្រោះតាមពិតទៅគេក៏ចេះទន់ខ្សោយ ត្រូវការអ្នកលួងលោមដែរ។ ទោះបីពេលជួបរឿងក្រៀមក្រំ គេចូលចិត្តធ្វើធម្មតា តែតាមពិតគេត្រូវការអ្នកលួងលោមដែរ។ បើសិនជាមានអ្នកមកខ្វល់ពីគេ គេនឹងឆាប់មានអារម្មណ៍ល្អឡើងវិញ។
២. Taurus
កុំគិតថា តារានិករនេះរឹងមាំហើយ អ៊ីចឹងមិនបាច់ទៅលួងលោមក៏បាន រួចទុកគេចោលម្នាក់ឯងនោះ គឺអ្នកគិតខុសហើយ។ គេក៏ត្រូវការអ្នកយល់ចិត្តម្នាក់លួងលោមគេដែរ។ គេឆាប់មានអារម្មណ៍បាក់ទឹកចិត្ត នៅពេលគ្មាននរណាមកខ្វល់ពីគេ។
៣. Gemini
នៅពេលពួកគេមិនសប្បាយចិត្ត គេតែងត្រូវការមនុស្សលើកទឹកចិត្តគេ។ ថ្វីបើភាគច្រើនជាមនុស្សចូលចិត្តគិតអ្វីវិជ្ជមានក៏ដោយ តែគេក៏ពិបាកមិនឲ្យខួរក្បាលគិតពីរឿងអវិជ្ជមានខ្លះដែរ។ គេចង់បានមនុស្សម្នាក់ដែលយកចិត្តទុកដាក់ ដើម្បីឲ្យគេអាចរក្សាភាពស្ងប់ស្ងាត់និងសុទិដ្ឋិនិយមមកវិញ។
៤. Cancer
ពេល Cancer មិនសប្បាយចិត្ត អ្នកមិនចាំបាច់និយាយអ្វីច្រើនឡើយ គេត្រូវការភាពស្ងប់ស្ងាត់មួយរយៈខ្លីម្នាក់ឯងដើម្បីសម្រួលចិត្តមកវិញ។ ប្រសិនបើពេលគេកំពុងក្រៀមក្រំ ហើយអ្នកនិយាយច្រើនពេក គេកាន់តែធុញលើសដើម។
៥. Leo
បើឃើញគេកំពុងមិនសប្បាយចិត្តហើយ អ្នកមិនគួរចូលទៅរំខានគេទេ។ មិនថាទំនាក់ទំនងរវាងអ្នកនិងគេល្អនឹងគ្នាកម្រិតណា សូមរក្សាគម្លាតឲ្យគេបន្តិច ព្រោះពេលគេខឹង គឺគួរឲ្យខ្លាចណាស់។
៦. Virgo
ពេលគេអត់សប្បាយចិត្ត គេត្រូវការមនុស្សជាទីស្រលាញ់ចូលមកលួងលោម។ តែបើអ្នកមិនសូវជិតស្និទ្ធនឹងគេទេ ក៏អាចចូលទៅលើកទឹកចិត្ត ឬសួរនាំគេបានដូចគ្នា។ គេត្រូវការកម្លាំងចិត្តខ្លាំង ទោះពេលខ្លះគេជឿជាក់លើខ្លួនឯងខ្លាំងក៏ដោយ។
៧. Libra
ពេលតារានិករនេះ មិនសប្បាយចិត្ត គេចង់នៅម្នាក់ឯង។ ដូច្នេះ អ្នកអាចផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គាត់ដើម្បីដោះស្រាយភាពសោកសៅនេះម្នាក់ឯងក្នុងរយៈពេលខ្លីសិន។
៨. Scorpio
ពេលតារានិករនេះមិនសប្បាយចិត្ត អ្នកគួរតែលួងលោមគេផង។ ម្យ៉ាងទៀត ពេលកំពុងស្ថិតក្នុងស្ថានភាពអ៊ីចឹង គេឆែវឆាវណាស់ ងាយសាងកំហុស និងធ្វើរឿងឆ្កួតៗស្មានមិនដល់។ បើអ្នកជាមិត្តល្អ ឬជាមនុស្សជាទីស្រលាញ់របស់គេ គួរតែផ្តល់ភាពកក់ក្តៅដល់គេតាមដែលអាចទៅរួច។
៩. Sagittarius
តារានិករនេះមិនត្រូវការនរណាមកលួងលោមពេលគេកំពុងពិបាកចិត្តឡើយ នេះមិនមែនមកពីគេឬបពារអីទេ តែមកពីគេក្រែងចិត្តមិនហ៊ានរំខានមនុស្សជុំវិញ។ តែបើសួរថា តើគេចង់បានអ្នកលួងលោមទេ? ប្រាកដណាស់។ តែយ៉ាងណាក្តី បើអ្នកចង់ចូលទៅលួងគេ គប្បីកុំសួរគេត្រង់ៗ ត្រូវឆ្លាតរកប្រធានបទផ្សេងមកបន្លប់ ទើបគេអាចចាកចេញពីភាពសោកសៅបាន។
១០. Capricorn
តារានិករនេះ ត្រូវការមនុស្សលួងលោមនៅពេលគេមិនសប្បាយចិត្ត តែអ្នកដែលគេត្រូវការបំផុតនោះ គឺសមាជិកគ្រួសាររបស់គេ។ គេខ្លាចពេលនិយាយរឿងក្នុងចិត្តប្រាប់អ្នកដទៃទៅ អ្នកដទៃអាចយកទៅនិយាយដើមបន្ត ដោយសារតែទំនាក់ទំនងមិនសូវស៊ីជម្រៅគ្រប់គ្រាន់។ ដូច្នេះគេជ្រើសយកតែមនុស្សស្និទ្ធប៉ុណ្ណោះ។
១១. Aquarius
ពេលតារានិករនេះមិនសប្បាយចិត្ត សូមនៅជិតគេឲ្យបានច្រើន ជួយគេឲ្យចាកចេញពីសម្ពាធដ៏សែនឈឺក្បាលនេះផង។ ពេលគេពិបាកចិត្ត គេងាយនឹងរងប៉ះទង្គិចផ្លូវចិត្តណាស់។
១២. Pisces
ពេលគេមិនសប្បាយចិត្ត ការយកចិត្តទុកដាក់ពីមនុស្សជាទីស្រលាញ់របស់គេ ពិតជាមាននន័យបំផុតសម្រាប់រូបគេ មិនថាជាមិត្តភក្កិ គ្រួសារ ឬសង្សារនោះទេ។ ទោះទំនាក់ទំនងអ្នកមិនស៊ីជម្រៅនឹងគេកម្រិតណា ក៏គួរបង្កើនការយកចិត្តទុកដាក់សម្រាប់គេផង ព្រោះតារានិករនេះជាមនុស្សប្រើអារម្មណ៍ណាស់ គេត្រូវការមនុស្សម្នាក់ស្តាប់ពីទុក្ខលំបាករបស់គេ ហើយផ្តល់កម្លាំងចិត្តឲ្យគេមានភាពជឿជាក់ឡើងវិញ។