ផលប៉ះពាល់ចំពោះការរើសអើង អំពីអ្វីទៅដែលហៅថា “ភាពជាបុរស”
- 2022-07-19 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ចំពោះការរើសអើង អំពីអ្វីទៅដែលហៅថា “ភាពជាបុរស”
នៅក្នុងស្មារតីសង្គមរបស់មនុស្សសព្វថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងខ្លាំងដែលទាក់ទងទៅនឹងការរើសអើង “ភាពជាបុរស” ដែលវានៅតែបន្ដរីករាលដាល និងបានវិវត្តទៅជាការជះឥទ្ធិពលមិនល្អជាច្រើនចំពោះមនុស្សប្រុសទាំងនោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការរំពឹងទុករបស់បុរសទទួលបានភាពអវិជ្ជមានជាច្រើន ការប្រយុទ្ធប្រឆាំងទៅលើសមភាពនៃភេទ សុខុមាលភាពសង្គម និងបញ្ហាសុខភាពផ្លូវចិត្ត។
ចំពោះបុរសជាច្រើនការរំពឹងទុកនៃភាពជាបុរសត្រូវបានគេកំណត់ឡើងតាំងពីវ័យក្មេងមកម្ល៉េះ។ ការណែនាំដូចជា “រឹងមាំ ក្លាហាន ហើយកុំយំ” ត្រូវបានបង្រៀននឹងបញ្ចូលនៅក្នុងចិត្តរបស់មនុស្សប្រុសដែលវាអាចបង្កើតបានទៅជាការភ័យខ្លាចមួយដែលហៅថា “មើលទៅខ្សោយ ឬកំសាកញី” ពីព្រោះការរំពឹងទុកអំពីភាពជាបុរសបែបនោះអាចមកពីឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិដែលវាបណ្ដាលយឲ្យមានភាពមិនស្មើភាពនៅក្នុងសង្គមទៅវិញទេ។
បុរសៗដែលបណ្ដោយឲ្យផ្នត់គំនិតនៃភាពជាបុរសតាមបែបប្រពៃណី ឬតាមអ្វីដែលអ្នកផ្សេង សង្គមរំពឹងទុកចង់បាននោះអាចប្រឈមទៅនឹងបញ្ហាខ្លះៗដូចជា “ក្លាយទៅជាមនុស្សមិនល្អ” ពីព្រោះភាពឯកោ អារម្មណ៍មិនសប្បាយចិត្តនឹងកើតមានឡើងនៅពេលដែលពួកគេមិនអាចសម្របខ្លួនទៅតាមអ្វីដែលប្រពៃណី និងសង្គមចង់បាន។
ទោះជាយ៉ាងណាក៏ដោយមានមនុស្សប្រុសជាច្រើនបានធ្វើការបដិសេធទៅនឹងទស្សនៈបែបបុរាណនៃភាពជាបុរស ហើយបានជ្រើសរើសយក និងដើរតាមនិយមន័យនៃ “សិទ្ធិ និងភាពស្មើរគ្នា”។ អង្គការអ្នកជំនាញខាងវេជ្ជសាស្ត្រយុវជនក៏បាននឹងកំពុងព្យាយាមធ្វើការផ្លាស់ប្ដូរទៅលើផ្នត់គំនិតចាស់ទាំងនោះចោលផងដែរ ហើយបានលើកទឹកចិត្តបុរសៗទាំងអស់ឲ្យដើរតាមនូវអ្វីដែលខ្លួនចង់បាន និងផ្ដល់តម្លៃដល់ទំនាក់ទំនងបុគ្គលិកលក្ខណៈរបស់ខ្លួនដើម្បីសុខភាពផ្លូវចិត្តរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។
ជាទូទៅការស្វែងរកការព្យាបាល ឬការទទួលបានការពិភាក្សាបញ្ហាសុខភាពផ្លូវចិត្តសម្រាប់បុរសបានទទួលការគាំទ្រតិចតួចបំផុតបើប្រៀបធៀបទៅនឹងស្ត្រី។ ការរំពឹងទុកនៃភាពជាបុរសបានធ្វើឲ្យមានការរារាំងបុរសមិនឲ្យមានទំនាក់ទំនងជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តនៅពេលណាដែលពួកគេត្រូវការចំបាច់។ ការផ្ដល់ឱកាសឬអតិភាពសម្រាប់បុរសក្នុងការនិយាយអំពីបញ្ហា ស្ថានភាព និងអារម្មណ៍របស់ពួកគេអាចជាជំហានដំបូងដើម្បីឆ្ពោះទៅរកការលុបបំបាត់នៃការរើសអើង ហើយនឹងផ្នត់គំនិតនៃភាពជាបុរសនោះចោល។
ប្រសិនបើបុរសៗមិនមានលទ្ធភាពបង្ហាញអំពីអារម្មណ៍ទេ អ្វីដែលពួកគេធ្វើនោះគឺការបង្ក្រាបនឹងទុកអារម្មណ៍ទាំងនោះនៅក្នុងចិត្តដែលវាជាហេតុធ្វើឲ្យពួកគេមានការហត់នឿយ ពិបាកចិត្តរហូតដល់ស្ត្រេស។ បុរសដែលមានមនោគមវិជ្ជាខាងភាពជាបុរស ជាទូទៅនឹងមានអារម្មណ៍ថប់ព្រួយបារម្ភ ធ្លាក់ទឹកចិត្តនៅពេលដែលផ្នត់គំនិតទាំងនោះមកគ្របដណ្ដប់។ ហេតុដូច្នេះហើយបានជាការឲ្យមានការគាំទ្រ ផ្ដល់សិទ្ធសម្រាប់បុរសក្នុងការបង្ហាញអំពីអារម្មណ៍របស់ពួកគេ ការសន្ទនាពិភាក្សា និងការឲ្យតម្លៃទៅលើអ្វីដែលពួកគេចង់ក្លាយជាបុរសបែបណាក៏ដោយគឺពិតជាមានសារសំខាន់ណាស់ ពីព្រោះវានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេទទួលបានការយកចិត្តទុកដាក់ ផ្ដល់តម្លៃនឹងជំនួយនៃការគាំទ្រសម្រាប់ពួកគេ៕
ចុចអានបន្ត៖ ត្រឹមតែប៉ុន្មានចំណុចនេះ បញ្ជាក់ថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង