អាថ៌កំបាំងទាំងប៉ុន្មានយ៉ាងនេះរបស់ស្ត្រី ដែលបុរសៗប្រហែលជាមិនបានដឹងឡើយ

  • 2022-07-21 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានរឿងជាច្រើនដែលមនុស្សភាគច្រើនមិនបានដឹងឡើយទាក់ទងអំពីមនុស្សស្រី ពេលខ្លះសូម្បីតែមនុស្សស្រីខ្លួនឯងក៏មិនបានដឹងវាដែរ ដោយសារតែវាជាទម្លាប់ ឬហៅថាអតចរឹតរបស់មនុស្សស្រីទៅហើយ។ រីឯបុរសៗវិញកុំគិតឲ្យសោះថាអ្នកដឹងច្បាស់អំពីស្ត្រីនោះ ប្រហែលជាចំណុចមួយចំនួនតែប៉ុណ្ណោះ ហើយមួយចំនួយធំទៀតគឺអ្នកមិនបានដឹងឡើយ។

ការរស់នៅប្រចាំថ្ងៃមិនថាតែមនុស្សស្រីនោះទេ សូម្បីតែមនុស្សប្រុសក៏មានការព្យាយាមស្វែងយល់អំពីគ្នាទៅវិញទៅមកដែរ។ ក៏ប៉ុន្តែមានរឿងខ្លះដែលពួកគេនៅតែមិនអាចដឹងបាន ជាពិសេសនោះគឺបុរសៗចំពោះស្ត្រី។

ទាំងនេះគឺជារឿងប្រាំយ៉ាងដែលបុរសៗប្រហែលជាមិនបានដឹងឡើយអំពីស្ត្រី៖

  • ពួកនាងតែងតែធ្វើការកុហកដើម្បីទទួលបានចំណាប់អារម្មណ៍ពីបុរសៗ
  • នារីៗចូលចិត្តប្រភេទបុរសដែលតែងតែប្រើភាសាកាយវិកាមកកាន់ពួកនាង
  • ស្ត្រីដឹងមុនបុរសជាងកន្លះម៉ោងឯណោះ បើនិយាយអំពីទំនាក់ទំនងផ្លូវភេទវិញ
  • ស្ត្រីដឹងពីរបៀបចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនជាមួយស្រីៗគ្នាឯង នេះបើប្រៀបធៀបទៅនឹងបុរសៗ
  • មនុស្សស្រីដឹងអំពី ប្រេន នឹងផលិតផលសម្រស់គ្រប់យ៉ាងដែលបុរសៗមិនដឹងថាមានពួកវាឡើយ

អ្នកប្រហែលជាគ្រាន់តែគិតទៅលើតែរឿងសមញ្ញៗដូចមនុស្សដទៃទៀតដែរ ដូចជាការដែលដឹងថាមនុស្សស្រីចូលចិត្តការលួងលោម ដឹងថាពួកនាងចូលចិត្តង៉ក់ងរ ដើម្បីបានចំណាប់អារម្មណ៍ពីអ្នកថែមទៀត ឬក៏ដឹងថាមនុស្សនឹងសប្បាយចិត្តពេលដែលអ្នកទិញអ្វីឲ្យ និងការយកចិត្តទុកដាក់ពីអ្នក ដែលទាំងនេះគ្រាន់តែជាផ្នែកមួយដែលគេតែងតែលើកយកមកនិយាយ តែនៅមានច្រើនជាងនេះទៅទៀតអំពីស្ត្រី៕

ចុចអានបន្ត៖ ផលប៉ះពាល់ចំពោះការរើសអើង អំពីអ្វីទៅដែលហៅថា “ភាពជាបុរស”

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម