ផ្លែឈើ៥ប្រភេទ ចាត់ទុកជាអង្គរក្សពិសេស ការពារកម្តៅ រក្សាសម្រស់ ស្រកគីឡូបានរហ័ស

  • 2022-07-11 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្លែ​ឈើ​ទាំង​៥ប្រភេទ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំពូក​ផ្លែ​ឈើ​ល្អ​បំ​ផុត ដែល​ជួយ​ទាំង​សម្រស់ សុខភាព រួម​ទាំង​​គ្រប់​គ្រង​គីឡូ​បាន​ទៀត​ផង។

១. ​ផ្លែ​គីវី

សម្បូរ​វីតាមីន​ជួយ​ចិញ្ចឹម​ស្បែក ​ឲ្យ​ទន់​រលោង​មាន​ពន្លឺ ការពារ​ពី​ការ​បំផ្លាញ​នៃ​ពន្លឺ​ព្រះអាទិត្យ ស្នាម​អុជ​ខ្មៅ និង​ធ្វើ​ឲ្យ​ស្បែក​ស។ លើស​ពី​នេះ ​គីវី​ក៏​មាន​ប្រសិទ្ធិភាព​បញ្ចុះ​ជាតិ​​ខ្លាញ់ ​ជួយ​ដល់​ការ​រំលាយ​អាហារ បន្សាប​ជាតិ​ពុល​តាម​រយៈ​ប្រព័ន្ធ​បញ្ចេញ​ចោល។ យ៉ាង​ណា​ក្តី ​អំឡុង​មករដូវ ​ឬ​ពពោះ​ មិន​គួរ​បរិភោគ​ផ្លែ​គីវី​ឡើយ។

​២. ​ក្រូច

សម្បូរ​ដោយ​វីតាមីន C ​​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​ជាតិ​រ៉ែ បន្សាប​ជាតិ​ពុល ​បង្កើន​អរម៉ូន​ដល់​ស្រ្តី ​ជួយ​ឲ្យ​ក្មេង​ជាង​វ័យ​ចេញ​ពី​ខាង​ក្នុង​ ​ពន្យារ​ភាព​ចាស់។ ​លើស​ពី​នេះ ក្រូច ​ក៏​ផ្ទុកកាកសសៃនិង​ជាតិ​ទឹក​ដែល​មាន​ជាតិ​កាឡូរី​ទាប ដែល​ការពារ​មិន​ឲ្យ​ឡើង​គីឡូ​លឿន។

​៣. ​ចេក

ក្នុង​មួយ​ថ្ងៃ ​អ្នក​គួរ​ហូប​ចេក ១-២ ផ្លែ ​ព្រោះ​ជួយ​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ ។ ​មិន​តែ​ប៉ុណ្ណោះ ចេក​លាយ​ទឹក​ឃ្មុំ​ក៏​អាច​ធ្វើ​ជា​ម៉ាស​បិត​មុខ​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​បាន​ដែរ។ កាក​សសៃ​ក្នុង​ផ្លែ​ចេក ​ល្អ​សម្រាប់​ពោះ​វៀន កាត់​បន្ថយ​​ការ​ទល់​លាមក បន្សាប​ជាតិ​ពុល​ក្នុង​សួត ​ផ្ទុក​មេជីវិត​ឈ្មោល និង​ទប់​ស្កាត់​កំណក​ឈាម។

​៤. ត្រសក់

ជា​ប្រភេទ​ផ្លែ​ឈើ​សក្កិសម​បំផុត​ក្នុង​រដូវ​ក្តៅ ​ផ្ទុក​ជាតិ​ទឹក​ច្រើន ជួយ​គ្រប់​គ្រង​កូឡេស្តេរ៉ុល ជួយ​ស្បែក​ស្អាត ផ្ទុក​កាក​សសៃ វីតាមីនE របស់​ត្រសក់​ជួយ​បំបាត់​សន្លាក និងសារធាតុសុខភាព​ជា​ច្រើន​ ដែល​រក្សាភាព​ក្មេង​ជាង​វ័យ​បាន​យូរ​។ លើស​ពី​នេះ ​បើ​អ្នក​ចង់​ស្រក​គីឡូ ​គួរ​ទទួល​ទាន​ត្រសក់​រាល់​ថ្ងៃ​ជា​ការ​ល្អ​។

៥. ផ្លែ​ស្រការ​នាគ

ផ្លែ​ឈើ​នេះ​សម្បូរ​ដោយ Fiber ​និង​កាឡូរី​ទាប ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ។ ​លើស​ពី​នេះ ​ស្រការ​នាគ​ជួយ​សម្រួល​​ការ​បត់​ជើង​ធំ និង​ជួយ​ចិញ្ចឹម​ស្បែក​ឲ្យ​ភ្លឺ​ថ្លា និង​រាង​កាយ​ត្រជាក់៕​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម