Baifern ប្រាប់ថាខ្លួនអាចនឹងមិនអាចបង្កើតកូនបាន ដោយសារបញ្ហាស្បូន
- 2022-07-11 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Baifern ប្រាប់ថាខ្លួនអាចនឹងមិនអាចបង្កើតកូនបាន ដោយសារបញ្ហាស្បូន
កំពូលតារាសម្ដែងស្រីថៃ Baifern Pimchanok បានឲ្យដឹងថា ខ្លួនពិបាកបង្កើតកូន ដូចនេះនឹងបង្កកស៊ុតដើម្បីចិញ្ចឹមកូនដោយបំពង់ក្រៅស្បូន។
កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន TNN បានរាយការណ៍ថា តារាសម្ដែងស្រីថៃជួរមុខថៃ Baifern Pimchanok នៅលីវនៅឡើយ ហើយក៏មិនទាន់មានគូស្រករដែលគ្រោងរៀបការដូចគ្នា។ យ៉ាងណាក្ដី សាមីខ្លួនផ្ទាល់មានគម្រោងបង្កកស៊ុតអូវ៉ុល និងបង្កើតកូនដោយបំពង់ក្រៅស្បូន។
តាមនោះដែរ តួរឿង ស្នេហ៍ធ្លាក់ដល់សូន្យ បានរៀបគម្រោងខាងលើ ក្រោយដឹងថា ខ្លួនមានជំងឺពីស្បូន ហើយមានអត្រាខ្ពស់នាងមិនអាចបង្កើតកូនដូចនារីដទៃបានឡើយ។ ទោះបីជាបានព្យាបាល៣ឆ្នាំហើយក៏ដោយ តែជំងឺហាក់មិនអន់ថយសោះ។
“ខ្ញុំមានគម្រោងបង្កកស៊ុត តែបើមានឱកាសពពោះបាន ខ្ញុំនឹងពពោះ ព្រោះខ្ញុំចង់មានកូនដោយខ្លួនឯង” ស្រីស្អាតអាយុ ២៩ឲ្យដឹង។ វេជ្ជបណ្ឌិតបានឲ្យដឹងថា ដុំពកនៅតំបន់ស្បូនរបស់សិល្បការិនីរូបនេះ លែងធ្ងន់ធ្ងរដូចមុន ហើយនាងក៏លែងឈឺចាប់ដូចមុន។
ទោះមិនទាន់ឈានដល់វ័យ ៣០ឆ្នាំ តែ Baifern មានទ្រព្យច្រើននៅក្នុងដៃ ដោយសព្វថ្ងៃស្រីស្អាតកើតឆ្នាំ ១៩៩២ កំពុងរស់នៅក្នុងគេហដ្ឋានតម្លៃ ២.២លានដុល្លារ៕