G-Dragon ចំណាយ​លុយ​ជិត២.៥​លាន​ដុល្លារ ទិញ​រថយន្ត​ថ្មី

  • 2022-07-06 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​ចម្រៀង​ប្រុស​កូរ៉េ G-Dragon ទើប​តែ​ទិញ​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ស្មើ​ផ្ទះ​ជា​ច្រើន​ខ្នង។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Nate បាន​រាយការណ៍​ថា តារា​ចម្រៀង​ប្រុស​លំដាប់ A កូរ៉េ G-Dragon ទើប​តែ​ទិញ​រថយន្ត​លំដាប់​ខ្ពស់​​ប្រេន Bugatti Chiron តម្លៃ ២.៤៦​លាន​ដុល្លារ។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ម្ចាស់​បទ Heart Breaker បាន​បង្ហោះ​រូប​ខាង​ក្នុង​រថយន្ត​ដែល​មាន​ស្រោម​ពូក​ពណ៌​ស និង​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ពណ៌​ខៀវ។ ប្រភព​ដដែល​​បាន​ឲ្យ​ដឹង​ថា រថយន្ត​​ខាង​លើ​ស្ថិត​ក្នុង​ចំណោម​រថយន្ត Limited និង​ជា​គ្រឿង​ទី​មួយ និង​តែ​មួយ​គត់​មក​ទល់​បច្ចុប្បន្ន​នៅ​ប្រទេស​កូរ៉េ ដោយ​ម្ចាស់​រថយន្ត​ត្រូវ​កម្ម៉ង់​មុន ទើ​បក្រុមហ៊ុន​នាំ​ចូល។

មុន​នោះ​ដែរ តារា​ប្រុស​អាយុ​ ៣៣​ឆ្នាំ មាន​រថយន្ត​២​គ្រឿង​ទៀត​នោះ​គឺ Rolls-Royce Ghost និង Lamborghini Aventador ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ដូច​គ្នា៕

ប្រភព៖ www.wikitree.co.kr ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម