រឿង ៤ យ៉ាងដែលអ្នកគួរចៀសវាធ្វើ នៅពេលណាដែលអ្នកកំពុងតែមានការណាត់ជួប

  • 2022-07-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកបានដឹងរួចមកហើយថា ភាសាកាយវិការគឺមានសារសំខាន់ណាស់រាល់ពេលមានការសន្ទនាជាមួយនរណាម្នាក់។ មិនថាអ្នកកំពុងតែមានការណាត់ជួបជាមួយបុរសសង្ហារ កំពុងតែធ្វើការសម្ភាសការងារ ឬជួបនរណាម្នាក់ជាលើដំបូងនោះទេ អ្នកគួរចៀសវាងការធ្វើរឿងមួយចំនួនដែលបង្ហាញពីលក្ខណសម្បត្តិមិនល្អរបស់អ្នកបាន។

ពេលខ្លះអ្នកធ្វើវាឡើងដោយមិនដឹងខ្លួនទេ វាអាចជាទម្លាប់ តាមកលៈទេសៈ ឬតាមស្ថានភាពជាក់ស្ដែងដែលបណ្តាលឲ្យអ្នកធ្វើវាឡើង។ ប្រសិនបើអ្នកមានការបង្ហាញកាយវិការទាំងនេះចេញមក អ្នកនឹងទទួលបានការវាយតម្លៃពីអ្នកដទៃ។

ដូច្នេះអ្នកគួរកុំធ្វើរឿងទាំងបួនយ៉ាងខាងក្រោមនេះដែលអ្នកដទៃអាចធ្វើការកត់ចំណាំពីកាយវិកាមិនល្អរបស់អ្នកបាន៖

  • ការកាន់ ឬចុចទូរសព្ទខណៈពេលដែលអ្នកកំពុងតែមានការជួបជុំ និងនៅពេលដែលនរណាម្នាក់កំពុងតែនិយាយជាមួយអ្នក
  • ទំរង់នៃការឈរកោងៗរបស់អ្នក ឬអោនមិនត្រង់ខ្លួនដែលអាចបង្ហាញថាអ្នកទន់ខ្សោយ ខ្លាចៗ ភាគច្រើនអ្នកនឹងទទួលបានការវាយតម្លៃបែបនោះ
  • ការឱបដៃទាំងពីរខណៈពេលកំពុងស្តាប់គេ វាបង្ហាញថាអ្នកមិនយកចិត្តទុកដាក់ ព្រងើយកន្តើយ ឬមិនគោរពឲ្យតម្លៃគេ
  • ការសម្លឹងមើលទៅកាន់អ្នកដទៃបែបក្រសែភ្នែកផ្សេងៗ ពីព្រោះអ្នកដទៃនឹងសន្មតអំពីការគិតរបស់អ្នកតាមរយៈក្រសែភ្នែករបស់អ្នកបាន

ហើយរបៀបអង្គុយរបស់អ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈសម្បត្តិ ឬចរិតរបស់អ្នកបាន ដូច្នេះត្រូវប្រាកដថាអ្នកនឹងមិនធ្វើរឿងទាំងបួនយ៉ាងខាងលើនេះ និងគួរតែចៀសវាងកាយវិកាមិនល្អទាំងនេះឲ្យបានខណៈពេលដែលអ្នកកំពុងតែមានការណាត់ជួប ឬជួបជុំជាមួយនរណាម្នាក់៕

ចុចអានបន្ត៖ ប៉ុន្មានចំណុចនេះហើយ ដែលអ្នកមិនបានដឹងថាមានគេកំពុងតែលួចស្រឡាញ់អ្នក

អត្ថបទ៖ Chrel Den