យុទ្ធសាស្ត្រល្អៗ ៥ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការស្អប់ខ្លួនឯងបាន
- 2022-07-08 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រល្អៗ ៥ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការស្អប់ខ្លួនឯងបាន
ជាធម្មតានៅពេលដែលអ្នកឃើញអ្នកដទៃល្អប្រើសើរជាងខ្លួនឯង អ្នកនឹងចាប់ផ្តើមមិនពេញចិត្តនូវអ្វីដែលខ្លួនកំពុងតែមានបាន នេះក៏ដោយសារតែអ្នកកំពុងធ្វើការប្រៀបធៀប ហើយអ្វីដែលធ្វើឲ្យអ្នកស្អប់ខ្លួនឯងកាន់តែខ្លាំងនោះគឺនៅពេលដែលឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិរបស់អ្នកធ្វើការប្រៀបធៀបអ្នកជាមួយមនុស្សផ្សេងទៀត។
នៅពេលដែលអ្នកស្អប់ខ្លួនឯងវានឹងផ្តល់ផលប៉ះពាល់ជាច្រើន ជាពិសេសនោះគឺសុខភាពផ្លូវចិត្តរបស់អ្នក ការបន្ទោស បន្ទាបឬស្អប់ខ្លួនឯងធ្វើឲ្យអ្នកគិតជ្រុលហួសកម្រិត បង្កជាភាពសោកសៅ មិនសប្បាយចិត្ត មានជំងឺបាក់ទឹកចិត្ត និងឈានទៅរកជំងឺស្ត្រេស។ អ្នកត្រូវដឹងថាមិនមែនមានតែអ្នកនោះទេដែលបានឆ្លងកាត់រឿងនេះ គឺសឹងតែគ្រប់គ្នាទៅហើយ។
ប្រសិនបើអ្នកកំពុងតែជួបបញ្ហាទាំងនេះនៅក្នុងជីវិតរស់នៅ អ្នកគួរតែខិតខំព្យាយាមដោះស្រាយនឹងផ្ដល់ក្ដីស្រឡាញ់ឲ្យខ្លួនឯងឲ្យបានច្រើនៗតាមវិធីខាងក្រោមនេះ៖
មនុស្សភាគច្រើនគិតថាដឹងពីខ្លួនឯងច្បាស់ តែតាមពិតនោះគឺមិនមែនឡើយ វាត្រូវបានគេហៅថាជាការជឿ ឬជំនឿដើម្បីលើកដំកើងខ្លូនឯងនឹងបន្ទាបអ្នកដទៃតែប៉ុណ្ណោះដែលវាអាចប៉ះពាល់ទៅដល់អ្នកដទៃផងដែរ។ ដូច្នេះដើម្បីបញ្ចៀសខ្លួនអ្នកពីការស្អប់ខ្លួនឯង អ្នកត្រូវតែបោះចោលឲ្យអស់ពីអ្វីដែលធ្វើឲ្យអ្នកស្អប់ខ្លួនឯង ពីព្រោះវាជាអ្វីដែលអ្នកលាក់បាំងពីអ្នកដទៃដើម្បីបញ្ចៀសពីការចំអក ការបដិសេធ និងការធ្វើបាបនានាដែលមានគ្រប់រូបភាព៕
ចុចអានបន្ត៖ វិធីសាស្ត្រងាយៗ ដែលអ្នកត្រូវធ្វើ ដើម្បីបញ្ចៀសខ្លួនឲ្យផុតពីការគិតអវិជ្ជមាន