ប្រភេទក្តីស្រឡាញ់ ៥ យ៉ាងដែលនឹងធ្វើឲ្យទំនាក់ទំនងជីវិតដៃគូរបស់អ្នកមានសុភមង្គល

  • 2022-07-06 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងទំនាក់ទំនងស្នេហា ការប្រើនឹងបង្ហាញនៃសេចក្ដីស្រឡាញ់រវាងដៃគូនីមួយៗគឺមានភាពខុសៗគ្នា ពីព្រោះដៃគូខ្លះមិនសូវជាប្រើភាសានៃក្ដីស្រឡាញ់ច្រើនទេ តែគាត់បង្ហាញវាតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់គាត់ ខណៈពេលដែលដៃគូខ្លះទៀតធ្វើសកម្មភាពតិចបំផុត ប៉ុន្តែគាត់ប្រើភាសាស្នេហានឹងភាពផ្អែមល្ហែមច្រើនជាងដៃគូដទៃទៀត។

សូមកុំគិតឲ្យសោះថាភាសានៃក្តីស្រឡាញ់ «​អូនស្រឡាញ់បងឬបងស្រឡាញ់អូន» គឺគ្រាន់តែជាការនិយាយទៅកាន់ដៃគូនោះ តាមពិតវាប្រៀបបានដូចជាភាសាកាយវិកាអញ្ចឹង។ ការប្រើភាសានៃក្ដីស្រឡាញ់ជាមួយដៃគូសង្សារ ឬស្វាមីភរិយារបស់អ្នកជាប្រចាំនឹងអាចជួយឲ្យអ្នកយល់ដឹងច្បាស់អំពីអារម្មណ៍របស់ដៃគូអ្នកបានកាន់តែច្រើនជាងមុន ពីព្រោះវាមិនមែនត្រឹមតែជាការនិយាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ចេញ និងបង្ហាញអំពីក្តីស្រឡាញ់របស់អ្នកទៅកាន់គាត់។

ទាំងនេះគឺជាភាសានៃក្តីស្រឡាញ់ទាំងប្រាំយ៉ាងដែលអ្នកគួរតែប្រើ និងបង្ហាញវាជាមួយដៃគូរបស់អ្នកឲ្យបានជាប្រចាមនឹងញឹកញាប់៖

  • សេចក្តីស្រឡាញ់នឹងការសរសើរដែលចេញពីក្នុងចិត្ត ទាំងការគិតនឹងការនិយាយចេញមកថាអូនស្រឡាញ់បង ឬបងស្រឡាញ់អូនឲ្យបានជាប្រចាំ។
  • សកម្មភាពនៃការជួយ អ្នកខ្លះមិនសូវពូកែក្នុងការនិយាយ តែអ្នកអាចជួយធ្វើការងារគ្រប់យ៉ាងដោយមិនចាំបាច់សួរឬសុំពីដៃគូ ធ្វើវាដោយស្ម័គ្រចិត្ត ដោយក្តីស្រឡាញ់។
  • ការទទួលបានកាដូ មិនចាំបាច់ថ្ងៃពិសេស ឬបុណ្យទានអ្វីឡើយ ជាផ្កាមួយទង នំ ឬផ្លែឈើដែលគាត់ចូលចិត្តយកមកឲ្យ វានឹងធ្វើឲ្យដៃគូសប្បាយចិត្ត និងស្រឡាញ់អ្នកកាន់តែខ្លាំង។
  • ពេលវេលាគ្រប់គ្រាន់ឲ្យគ្នា ការចំណាយពេលជាមួយគ្នាគឺជាអ្វីដែលដៃគូចង់បានបំផុត ទុកទូរសព្ទចោលហើយមើលទូរទស្សន៍ជាមួយគ្នា ចម្អិនម្ហូប ឬដើរលេងក្នុងសួនកំសាន្តជាមួយគ្នាជាដើម។
  • ការផ្តល់ចំណង់ផ្លូវភេទ កុំនិយាយឲ្យសោះថាផ្លូវភេទមិនសំខាន់ សំខាន់នោះគឺសេចក្តីស្រឡាញ់! ការពិតនោះវាគឺជារឿងដ៏សំខាន់បំផុតសម្រាប់ជីវិតដៃគូ។

នៅពេលដែលអ្នកទាំងពីរមានការយល់អំពីអត្ថន័យទៅលើភាសានៃក្ដីស្រឡាញ់ វានឹងអាចជួយធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានប្រសើរឡើង និងមានសុភមង្គល។ ដូច្នេះសម្រាប់ដៃគូណាដែលមិនសូវបានប្រើភាសានៃក្ដីស្រឡាញ់នេះ គួរតែគិតគូរខិតខំព្យាយាមធ្វើរឿងទាំងនេះឡើង ដើម្បីឲ្យទំនាក់ទំនងស្នេហារបស់អ្នកពោពេញទៅដោយសេចក្ដីស្រឡាញ់៕

ចុចអានបន្ត៖ រឿងសំខាន់ៗ ដែលអ្នកត្រូវធ្វើ ដើម្បីជួសជុលបញ្ហាវិបត្តិស្នេហាបាន

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម