អ្នកកើត​ឆ្នាំទាំង៣នេះ លែងបារម្ភរឿងលុយកាក់ ពេលចូលដល់ខែកក្កដា

  • 2022-07-01 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សំណាង​ធំ​ណាស់​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​បី​នេះ ​ក្នុង​ខែ​កក្កដា។ យោង​តាម​ហោរាសាស្រ្ត ​ឆ្នាំ​​ទាំង​នោះ​នឹង​មាន​សំណាង ព្រម​ទាំង​លាភ​ជ័យ​ដែល​មិន​អាច​ប្រកែក​បាន។​

១. ឆ្នាំ​ថោះ

យោង​តាម​ហោរាសាស្រ្ត​ ខែ​កក្កដា​នេះ​អាច​ជា​ចំណុច​របត់​ដ៏​ធំ​មួយ​នៃ​ភ័ព្វសំណាងសម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ។ ​មិន​ថា​លំបាក​យ៉ាងណា ពួក​គេ​នឹង​ទៅ​ដល់​គោល​ដៅ ហើយ​ទំនាក់ទំនង​ល្អៗ​ជា​ច្រើន​នឹង​បើក​ទ្វារ​ចូល​មក​។ ពួក​គេ​អាច​មាន​ជំនួយ​ពី​នរណា​ម្នាក់ ​ដែល​នាំ​ឲ្យ​សំណាង​ចេះ​តែ​កើត​មាន​។

២. ​ឆ្នាំ​កុរ

​មនុស្ស​កើត​ឆ្នាំ​នេះ ​ភាគ​ច្រើន​ចេះ​ប្រុងប្រយ័ត្ន និង​ក្លាហាន។ គេ​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីក​រាយ អភិវឌ្ឍ​ខ្លួន​ឥត​ឈប់​ឈរ ហើយ​ពេល​ជួប​​ការ​លំបាក ពួក​គេ​មិន​ងាយ​រអ៊ូ ឬ​បាក់​ទឹក​ចិត្ត​ងាយ​ៗ​ឡើយ។ ចូល​មក​ខែ​កក្កដា​នេះ ​ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​​អ្នក​ដទៃ ​សម្ពាធ​​របស់​អ្នក​នឹង​ឆាប់​​ធូរស្រាល ការងារ​នឹង​ឆាប់​​ឃើញ​លទ្ធផល ហើយ​គ្មាន​បញ្ហា​ច្រើន​ទេ​។ នៅ​ខាង​ក្រៅ ​មាន​អ្នក​ដទៃ​ជ្រោមជ្រែង ​​នៅ​ផ្ទះ​មាន​ញាតិ​សន្តាន​ជួយ​ចែក​រំលែក ដូច្នេះ​ក្នុង​ខែ​កក្កដា ​ភាព​រុង​រឿង​របស់​មនុស្ស​កើត​ឆ្នាំ​កុរ ​នឹង​មិន​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ឡើយ។

៣. ​ឆ្នាំ​​ខាល

​​ក្នុង​ខែ​នេះ ជា​ពេល​ដែល​ឆ្នាំ​ខាល​រីក​ចម្រើន​ជាង​ឆ្នាំ​មុន។ ​យោង​តាម​ហោរាសាស្រ្ត ​នេះ​ជា​ពេល​ដែល​ឆ្នាំ​ខាល​លែង​បារម្ភ​រឿង​លុយ​ទិញ​ម្ហូប ឬ​ខោ​អាវ​ទៀត​ហើយ។ ​ដោយសារ​សមត្ថភាព​ពី​ធម្មជាតិ ​ការ​ចេះ​ក្តាប់​ឱកាស ដូច្នេះ​ឱកាស​ឡើង​ប្រាក់​ខែ ឬឡើង​តំណែង​នឹងមាន​អត្រា​ខ្ពស់​សម្រាប់អ្នក​កើត​ឆ្នាំ​​ខាល។ ចំណែក​បញ្ហា​លំបាក ​នឹង​អាច​រក​ដំណោះ​ស្រាយ​ឃើញ​។ ​មិន​តែ​ប៉ុណ្ណោះ ​មនុស្ស​ដែល​កើត​ឆ្នាំ​នេះ ​ក៏​​គួរ​ចេះ​​​ពង្រឹ​ង​សមត្ថភាព​របស់​ខ្លួន​​ឲ្យខ្លាំង​ក្លា​បន្ថែម​ទៀត៕​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម