៩ ដំណាក់កាល ដែលដៃគូទាំងអស់នឹងត្រូវឆ្លងកាត់នៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ

  • 2022-06-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងអាចមានភាពលំបាក ការខិតខំព្យាយាមពុះពារយ៉ាងស្វិតស្វាញ ហើយវាទាមទារឲ្យមានតុល្យាភាពដ៏ល្អឥតខ្ចោះនៃការផ្ដល់ឲ្យ និងការទទួលយក ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងអស់ដែលកើតមានឡើងនៅក្នុងទំនាក់ទំនងស្នេហានោះ។

រាល់ទំនាក់ទំនងដែលអ្នកបានឆ្លងកាត់វាគឺជាបទពិសោធន៍តែមួយគត់សម្រាប់អ្នក ដែលអ្នកមិនអាចដឹងបានឡើយថា វានឹងត្រូវបញ្ចប់ដោយរបៀបណា រហូតដល់អ្នកឈានទៅដល់ចំណុចចុងបញ្ចប់នៃវដ្តទំនាក់ទំនងស្នេហានោះ។

វាមិនសំខាន់ថាទំនាក់ទំនងស្នេហារបស់អ្នកទើបតែចាប់ផ្តើម ឬក៏មានរយៈពេលយូរប៉ុនណាក៏ដោយ ពីព្រោះអ្នកទាំងពីរនឹងធ្លាក់ចូលទៅក្នុងដំណាក់កាលណាមួយនៃដំណាក់កាលទាំងប្រាំបួន។ ប៉ុន្តែមានដំណាក់កាលមួយចំនួនដែលគូស្នេហ៍ទាំងអស់ត្រូវឆ្លងកាត់ ហើយប្រសិនបើពួកគេ «​ឆ្លងផុត» ពួកគេនឹងឈានដល់ដំណាក់កាលនៃសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ដែលមានន័យថាពួកគេបានបង្កើតការជឿជាក់ចុងក្រោយ និងការយល់ចិត្តគ្នាទៅវិញទៅមក។

ប្រសិនបើអ្នកកំពុងតែមានដៃគូ តើអ្នកចង់ដឹងមែនទេថា អ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយណានៅក្នុងចំណោមដំណាក់កាលទាំងប្រាំបួននៃទំនាក់ទំនងជីវិតស្នេហា?

ទាំងនេះជាដំណាក់កាលទាំងប្រាំបួនដែលគូស្នេហ៍ទាំងអស់នឹងត្រូវឆ្លងកាត់៖

  • ដំណាក់កាលចំណង់៖ គឺជាពេលដែលអ្នកទាំងពីរមានអារម្មណ៍ទាក់ទាញ ស្រឡាញ់ចង់បានគ្នាទៅវិញទៅមក ជាពិសេសនោះគឺជាដំណាក់កាលនៃចំណង់ផ្លូវភេទ។
  • ដំណាក់កាលយល់ចិត្ត៖ ជាពេលដែលអ្នកទាំងពីរបានស្គាល់ពីបុគ្គលិកលក្ខណៈគ្នាទៅវិញទៅមក។
  • ដំំណាក់កាលនៃការរំខាន៖ គឺជាពេលវេលាដែលអ្នកទាំងពីរចាប់ផ្តើមមានការឈ្លោះប្រកែកគ្នាជាញឹកញាប់។
  • ដំណាក់កាលវិនិច្ឆ័យគ្នា៖ អ្នកទាំងពីរនឹងចាប់ផ្តើមមានគំនិតទៅលើដៃគូថាគួរតែធ្វើបែបនេះ ហើយវិនិច្ឆ័យថាមិនគួរធ្វើបែបនោះ។
  • ដំណាក់កាលយកឈ្នះ៖ ជាពេលដែលអ្នកទាំងពីរព្យាយាមបញ្ចុះបញ្ចូលគ្នាឲ្យស្របទៅតាមការចង់បានរបស់នរណាម្នាក់។
  • ដំណាក់កាលសុភមង្គល៖ ជាពេលដែលអ្នកទាំងពីរយល់ចិត្តគ្នា ការទទួលយកនឹងផ្តល់ឲ្យគ្នាអំពីបុគ្គលិកលក្ខណៈដែលអាចទទួលបានសុភមង្គល។
  • ដំណាក់កាលបន្ទោស៖ ជាពេលដែលអ្នកមិនបានចំណាយពេលជាមួយគ្នាច្រើន ហើយពេលមិនសប្បាយចិត្តទៅលើអ្វីមួយក៏ចាប់ផ្តើមបន្ទោសគ្នា។
  • ដំណាក់កាលមិនទុកចិត្តគ្នា៖ កាន់តែយូរទៅភាពមិនទុកចិត្តគ្នានឹងចាប់ផ្តើមកើតមានឡើយ ដោយសារក្នុងម្នាក់នៃអ្នកទាំងពីរនឹងបាត់បង់ភាពត្រេកត្រអាល ឬអារម្មណ៍ក្នុងការរួមភេទជាមួយគ្នា។
  • ដំណាក់កាលនៃការទុកចិត្តគ្នាទាំងស្រុង៖ ជាពេលដែលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានសុភមង្គលនឹងមានការជឿទុកចិត្តគ្នាយ៉ាងពេញលេញ។

អ្នកត្រូវចាំថាដំណាក់កាលទីប្រាំបីនឹងមកតាមអ្នកជានិច្ច ប្រសិនបើមានការបណ្តោយ ឬធ្វេសប្រហែសក្នុងការផ្តល់ពេលវេលាឲ្យគ្នាមិនគ្រប់គ្រាន់នោះ៕

ចុចអានបន្ត៖ វិធីងាយៗ ដែលអាចជួយអ្នកក្នុងការបំភ្លេចអតីតរបស់អ្នកបាន

អត្ថបទ៖ Chrel Den