អស់កង្វល់ពីបញ្ហាសក់ជ្រុះ ជាមួយ Pantene Hair Fall Control សាកល្បងជាមួយផលិតផលថ្មី!

  • 2022-06-27 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងខែមិថុនានេះ កុំភ្លេចសាកល្បងប្រើជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ថ្មីរបស់ Pantene ដើម្បីទទួលបានបទពិសោធសក់រឹងមាំ និងមានសុខភាពល្អ។

ផលិតផលថែរក្សាសក់ឈានមុខគេ Pantene ថ្មីៗនេះបានផ្លាស់ប្ដូររូបរាងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់កញ្ចប់ថ្មីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ Pantene បានប្រកាសពីការចែកជូននូវផលិតផលសាប៊ូកក់សក់ Pantene រហូតដល់ទៅ ៤ ម៉ឺនកញ្ចប់ដោយឥតគិតថ្លៃថែមទៀតផង សម្រាប់លោកអ្នកដើម្បីទទួលបានបទពិសោធសក់ស្អាតទាំងអស់គ្នា។

ការចែកជូនផលិតផលដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅតាមបណ្ដាផ្សារនានានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

  • សម្រាប់ រាជធានីភ្នំពេញ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ ២៤ ខែមិថុនា ឆ្នាំ ២០២២
  • សម្រាប់ខេត្តសៀមរាប នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមិថុនា ឆ្នាំ ២០២២។

ដោយផ្អែកទៅលើគោលការណ៍អ្នកមកមុនបានមុន ចំនួនមានកំណត់ ហើយលក្ខខណ្ឌទាំងឡាយត្រូវបានអនុវត្ត។

សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Pantene ថ្មីនេះ ត្រូវបានរួមបញ្ចូលគ្នានៃប្រូវីតាមីន B5 ជាមួយនឹងប្រេងអង្ករជប៉ុន ដើម្បីជួយពង្រឹងសរសៃសក់តាំងពីគល់ដល់ចុងសក់ និងកាត់បន្ថយសក់ជ្រុះ ពីការបែកចុង ដោយប្រើជាប្រចាំ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការរចនាកញ្ចប់ជាមួយនឹងរូបរាងថ្មី និងទាន់សម័យទៀតផង។

សាកល្បងប្រើ Pantene ថ្ងៃនេះ ដើម្បីទទួលបានសក់ដ៏រឹងមាំ និងមានសុខភាពល្អ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ គេហទំព័រហ្វេសបុកផេក៖ Pantene Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម