អត្ថន័យ​ចំនួន​ផ្កាកុលាបរហូតដល់១០០១ទង ពេលជូនចំពោះនរណាម្នាក់

  • 2022-06-27 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​​ពី​អត្ថន័យ​ឲ្យ​​ហើយ ស្រួល​ពេល​មាន​នរណា​គេ​ជូន​ផ្កា​កុលាប ​អ្នក​អាច​ដឹង​បាន​ពី​បំណង​របស់​គេ។ ទាំង​នេះ​ជា​អត្ថន័យ​ចំនួន​ផ្កា​កុលាប​ពី​១ទង រហូត​ដល់ ១០០១ ​ទង ​៖​​

-ផ្កា​កុលាប​១​ទង​

តំណាង​ឲ្យ​ជួប​លើក​ដំបូង ​ដែល​ស្តែង​ចេញ​ពី​អារម្មណ៍​ជួប​ដំបូង​​របស់​អ្នក​ទាំង​ពីរ។

​-ផ្កា​កុលាប​២​ទង​

តំណាង​ឲ្យ​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​ដូច​គ្នា ​គាត់​នឹក​អ្នក អ្ន​ក​ក៏​នឹក​គាត់​ដូច​គ្នា។

​-ផ្កា​កុលាប​​៣​ទង

តំណាង​ឲ្យ​ពាក្យ​ដែ​ល​ចង់​និយាយ​ប្រាប់​គ្នា​ដោយ​ស្មោះ​ត្រង់គឺ I Love You។

-ផ្កា​កុលាប​៥​ទង

តំណាង​ថា​គាត់​ស្រលាញ់​អ្នក​ខ្លាំង​ណាស់ ស្ទើរ​លេប​ទៅ​ហើយ។

​-ផ្កា​កុលាប​៦ទង

តំណាង​ឲ្យ​ក្តីអាលោះអាល័យ​ដែល​​ដក់​ជាប់​ក្នុង​ចិត្ត​ស្ទើរ​តែ​ទ្រាំ​មិន​បាន ហើយ​ចង់​បញ្ជាក់​ថា​គាត់​នឹក និងស្រលាញ់​អ្នក​ណាស់។

​-ផ្កា​កុលាប​៧ទង

​គាត់​កំពុង​លួច​ស្រលាញ់​អ្នក តែ​មិ​ន​ហ៊ាន​និយាយ​ចេញ​មក ។ ​នេះ​គឺ​តំណាង​ថា អ្នក​បាន​ឆក់​យក​បេះ​ដូង​របស់​គាត់​បា​ន​សម្រេច​ហើយ តែ​គាត់​អៀន​មិន​ហ៊ាន​ប្រាប់​ឲ្យ​អ្នក​ដឹង។

​-ផ្កា​​កុលាប​៩​ទង

តំណាង​ឲ្យ​ការ​និយាយ​ថា "​សូម​រស់​ក្បែរ​ខ្ញុំ​​រហូត​បាន​ទេ?​”

​-ផ្កា​កុលាប​១២​ទង

គាត់​សុំ​ឲ្យ​អ្នក​រស់​ក្បែរ​គាត់​ ព្រោះ​អ្នក​ជា​មនុស្ស​ធ្វើ​ឲ្យ​គាត់​ផុត​អស់​ទុក្ខ​កង្វល់។

​-ផ្កា​កុលាប​១៣​ទង

តំណាង​ឲ្យ​ភាព​ស្មោះ​ត្រង់​និង​ក្តីសង្ឃឹម​ដែល​​ផ្តល់​ឲ្យ​គ្នា ១០០% ហើយ​គាត់​ចង់​ឲ្យ​អ្នក​មាន​សំណាង​ល្អ​។

​-ផ្កា​​កុលាប​១៥​ទង

តំណាង​ឲ្យ​ការ​សុំ​ទោស​ដែល​គាត់​មិន​បាន​តាំ​ង​ចិត្ត​ធ្វើ ​សង្ឃឹម​ថា​អ្នក​នឹង​មិន​ប្រកាន់​។

​-ផ្កា​កុលាប​២១​ទង

​តំណាង​ឲ្យ​ទំនុក​ចិត្ត​ដែល​គាត់​ផ្តល់​ឲ្យ​អ្នក គាត់​ជឿ​ជាក់​លើ​អ្នក ​គ្រប់​យ៉ាង​ដែល​គាត់​សម្រេច​ចិត្ត​ គឺ​​គិត​សំខាន់​តែ​លើ​អ្នក​ម្នាក់។

​-ផ្កា​កុលាប​៤០​ទង

តំណាង​ឲ្យ ស្នេហា​ដែល​គាត់​ផ្តល់​អ្នកគឺ​ជា​ការពិត ​ហើយ​​ចង់​ឲ្យ​អ្នក​ដឹង​។

​-ផ្កា​កុលាប​៤៤​ទង

តំណាង​ឲ្យ​ស្នេហា​ដែល​គ្មាន​ថ្ងៃ​ផ្លាស់​ប្តូរ ​មិន​ថា​ពេល​វេលា​យូរ​យ៉ាង​ណា ​ក៏​គាត់​មិន​ប្តូរ​ចិត្ត​ពី​អ្នក​ដែរ ​ដែល​នេះ​​ជា​ក្តីសុបិន​របស់​មនុស្ស​គ្រប់​រូប​សុបិន​ចង់​បាន​។

​-ផ្កា​កុលាប​៩៩​ទង

​គឺ​ជា​ចំនួន​ដែល​គាត់​ចង់​ប្រាប់​ថា​គាត់​ស្រលាញ់​អ្នក​រហូត​ដល់​ស្លាប់។ ​ស្នេហា​មិន​អាច​​​បែង​ចែក​ចេញ​ពី​គាត់​បា​ន​ទេ ​គាត់​ចង់​បញ្ជាក់​ច្បាស់​ហើយ អ្នក​ជា​មនុស្ស​សំខាន់​និង​​ជា​ការ​ចង​ចាំ​ដ៏​ល្អ​។

​-ផ្កា​កុលាប​១០០​ទង

តំណាង​ឲ្យ "​ខ្ញុំ​ស្រលាញ់​អ្ន​ក​ខ្លាំង​ណាស់​"​ រហូត​ដល់​គ្មាន​អ្វី​អាច​ប្រៀប​ធៀប​បាន​ទេ ព្រោះ​វា​ជា​ស្នេហា​ដ៏​អស្ចារ្យ​បំ​ផុត​ក្នុង​បេះ​ដូវ​របស់​គាត់ ​។ ​​នេះ​ជា​ការ​ជូន​ដោយ​ភាព​ស្មោះ​ត្រង់ ចង់​ឲ្យ​អ្នក​មើល​ឃើញ​ពី​ទំហំ​ដួថ​ចិត្ត ​ថា​គាត់​មាន​ចំពោះ​អ្នក​ប៉ុន​ណា។

​​-ផ្កា​កុលាប១០១​ទង

តំណាង​ឲ្យ​ក្តីស្រលាញ់​ដែល​គ្មាន​អ្នក​ជំនួស​បាន។ ​ទោះ​បី​មាន​គេ​ផ្សេង​ចង់​ចូល​មក​ពាក់ព័ន្ធ​ក្នុង​ជីវិត​គាត់​យ៉ាង​ណា ​ក៏​គាត់​មិន​ខ្វល់ ​ហើយ​នៅ​តែ​ចង់​មាន​ម្នាក់​គត់​ក្នុង​ជីវិត។

​-ផ្កា​កុលាប​១០៨​ទង

​តំណាង​ឲ្យ​សំនួរ​ថា "​តើ​អ្នក​ព្រម​រៀបការ​នឹង​ខ្ញុំ​ឬ​ទេ? ព្រោះ​គាត់​ចង់​បង្កើត​គ្រួសារ​មួយ​ជាមួយ​អ្នក ​។

​-ផ្កា​កុលាប​៣៦៥​ទង

​តំណាង​ឲ្យ​ស្រលាញ់​អ្នក​រាល់​ថ្ងៃ ​។

-ផ្កា​កុលាប​៩៩៩​ទង

តំណាង​ឲ្យស្នេហា​របស់​អ្នក​ទាំង​ពីរ​​គ្មាន​ថ្ងៃ​បែក​បាក់ ប្រៀប​ដូច​មេឃ​គ្មាន​ថ្ងៃ​រលំ​រលាយ។

​-ផ្កា​​កុលាប១០០១​ទង

​តំណាង​ឲ្យ​​ក្តីស្រលាញ់​ដែល​គាត់​ស្រលាញ់​អ្នក ព្រោះ​អ្នក​គឺ​ជា​អ្នក​៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា