បវរកញ្ញា​ឡាវ ត្រូវ​គេ​ថា​មាឌ​ដូច​កីឡាកាស​នៅ​ Miss International Queen

  • 2022-06-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តំណាង​មក​ពី​ប្រទេស​ឡាវ​ត្រូវ​បាន​ទស្សនិកជន​ចាប់​អារម្មណ៍​ពិសេស ដោយ​សារ​មាន​រូបរាង​ធំ​ជាង​បេក្ខនារី​ដទៃ។ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា​កន្លង​ទៅ​នេះ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រកម្មវិធី​ប្រលង​បវរកញ្ញា​កែភេទ​អន្តរជាតិ Miss International Queen 2022 ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​ថៃ ដោយមាន​ការ​ចូលរួម​ពី​បេក្ខនារី​ជា​ច្រើន​ មក​ពី​បណ្ដា​ប្រទេស​នានា។

នៅ​ក្នុង​ចំណោម​​ទាំង​អស់ បវរកញ្ញា​មក​ពី​អាស៊ី​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​ពី​ភាព​រស់រវើក​ដូច​ជា​មនុស្ស​ស្រី​ពិត​ៗ​របស់​ខ្លួន។ រីឯ​តំណាង​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍ខ្លាំង​ជាង​គេ​នៅ​វគ្គ​នេះ​ គឺ​បាន​ទៅ​លើ តំណាង​មក​ពី​ប្រទេស​ឡាវ ដោយ​ស្រី​ស្អាត​មក​ពី​ឡាវ មាន​រាង​ឌាំង​ធំមាំ ធ្វើ​ឲ្យ​ទស្សនិកជន​នឹក​ដល់​នារី​កីឡាកាស​អាមេរិក។

រីឯតំណាង​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បេក្ខភាព​ខ្លាំង​សម្រាប់​បវរកញ្ញា​ឆ្នាំ​នេះ​រួម​មាន ម្ចាស់​ផ្ទះ​ថៃ ហ្វីលីពីន និង​វៀតណាម ដែល​សុទ្ធ​តែ​ជា​បេក្ខភាព​មាន​អត្រា​ភាគ​រយ​ខ្ពស់​ចូល​ក្នុង Top 10៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម