ទុកអំបោសបោសផ្ទះនៅប៉ុន្មានកន្លែងនេះ ដូចបោសម្អាតទ្រព្យចេញពីផ្ទះអញ្ចឹង

  • 2023-08-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅពីជាជម្រកដ៏កក់ក្ដៅមួួយហើយ ផ្ទះសម្បែងអាចជាជម្រុកនៃទ្រព្យលាភសម្រាប់សមាជិកគ្រួសារនីមួយៗបាន បើសិនជាចេះរៀបចំទុកដាក់បានត្រឹមត្រូវនោះ...

បន្ទប់ទទួលភ្ញៀវ

បន្ទប់ទទួលភ្ញៀវមានសារៈសំខាន់ណាស់ ជាកន្លែងដែលគ្រួសារតែងតែប្រមូលផ្ដុំគ្នា ហើយក៏ជាកន្លែងនៃលាភសំណាង និង ទ្រព្យសម្បត្តិផងដែរ។ ហេតុនេះហើយតាមក្បួនហុងស៊ុយ ហាមប្រាមដាច់ខាតការទុកដាក់អំបោស ឬ ប្រដាប់ប្រដារសម្អាតផ្ទះនៅក្នុងបន្ទប់ ឬ កន្លែងទទួលភ្ញៀវ។

មាត់ទ្វារ

មនុស្សភាគច្រើនអាចនឹងភ្លេចខ្លួន ហើយតែងទុកមាត់ទ្វារជាកន្លែងសម្រាប់ទុកដាក់អំបោសបន្ទាប់ពីបោសសម្អាតផ្ទះរូចហើយនោះ។ តែតាមក្បួនហ៊ុងស៊ុយ គឺហាមប្រាមដាច់ខាតហើយ។ ទ្វារចូលផ្ទះនេះហើយគឺសំខាន់ខ្លាំងណាស់ ដែលជាអ្នកអាចកំណត់លាភទ្រព្យដែលហូរចូលផ្ទះបាន

កន្លែងដែលគួរទុកដាក់ប្រដាប់ប្រដាសម្អាតផ្ទះ

អំបោសជាសញ្ញានៃការជម្រះអ្វីមិនល្អ និង សំណាងអាក្រក់ចេះពីក្នុងផ្ទះ។ នេះជាកន្លែងសម្រាប់ទុកដាក់អោយត្រឹមត្រូវតាមក្បួនហុងស៊ុយនោះគឺជា សំយាបខាងក្រោយ យ៉ក្រោយផ្ទះ ឬ អាចជាបន្ទប់ដាច់ដោយឡែកដែលសម្រាប់ទុកដាក់របស់របស និង គ្រឿងសម្អាតផ្ទះជាដើម។ ការទុកដាក់អោយបាត់ពីភ្នែកបែបនេះអាចនាំសំណាងដល់ម្ចាស់ផ្ទះបាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម