តើអ្នកសម្លឹងឃើញលេខប៉ុន្មាន?

  • 2022-06-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកសម្លឹងឃើញ...

១. ៤៥២៨៣

អ្នកជាមនុស្សសាមញ្ញ និង មានសន្តានចិត្តល្អជាខ្លាំង។ អ្នកនឹងចុះសម្រុងនឹងអ្នកដទៃជាខ្លាំង តែពេលខ្លះអ្នកអាចនឹងមិនគិតគូរបានគ្រប់សព្វជ្រុងជ្រោយល្អនោះទេ។ អ្នកមិនសូវជាមានការគិតគូរខ្វល់ខ្វាយច្រើននោះទេ។ តែទោះជាយ៉ាងនេះក្ដី មនុស្សគ្រប់គ្នាមិនអាចមើលស្រាលអ្នកបាននោះទេ។ អ្នកអាចមើលឃើញ និង ដឹងគ្រប់រឿងគ្រាន់តែអ្នកមិននិយាយចេញទៅក្រៅប៉ុណ្ណោះ។ មុនពេលធ្វើការសម្រេចចិត្តធំដុំណាមយ អ្នកក៏ក្លាយជាមនុស្សច្បាស់លាស់បំផុតហើយ។

១. ៣៤៥២៨៣៩

អ្នកជាមនុស្សដែលងាយនឹងអោយអ្នកដទៃចូលមកជិត ទោះជាអ្នកជាមនុស្សមិនសូវបានសម្ដីក្ដី។ អ្នកជាមនុស្សដែលមិនខ្លាចនឹងការរៀនសូត្រ និង ធ្វើអោយខ្លួនលំបាកបន្តិច ដើម្បីរីកចម្រើននោះទេ។ នៅពេលដែលមិនយល់ស្របអ្នកដទៃ អ្នកតែងតែជ្រើសរើសរកផ្លូវដែលអាចអោយភាគីទាំងសងខាងស្រុះស្រួលគ្នាជៀសជាងរកចាញ់រកឈ្នះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម