សុខភាពល្អតាំងពីក្បាលដល់ចុងជើងចូលដល់បេះដូងទៀត បើផឹកតែបៃតងលាយទឹកឃ្មុំទៀងទាត់

  • 2022-06-23 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឺក​ឃ្មុំ និង​តែ​បៃ​តង ​គឺ​ជា​​គ្រឿង​ផ្សំ​ពីរ​ដែល​​ផ្តល់​នូវ​គុណ​ប្រយោជន៍​យ៉ាង​ច្រើន។ ​អ្នក​នឹង​កាន់​តែ​ភ្ញាក់​ផ្អើល បើ​លាយ​សារធាតុ​ទាំង​ពីរ​នេះ​ចូល​គ្នា​។

១. បេះ​ដូង​មាន​សុខភាព​ល្អ​

​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​សន្មត់​ថា មួយ​ថ្ងៃ​ផឹក​តែ​បៃ​តង 7-8 ​ពែង ​ជួយ​កាត់​បន្ថយ​អត្រាមរណភាព​ដោយ​ជំ​ងឺ​បេះ​ដូងស្ទើរ​តែ 78%។ ​តៃ​បៃតង​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​កូឡេស្តេរ៉ុល ហើយ​សារជាតិ​ដ៏​អស្ចារ្យ​ក្នុង​ទឹក​ឃ្មុំ​ក៏​ជួយ​ពង្រឹង​សាច់​ដុំ​បេះ​ដូង ព្រម​ទាំង​កាត់​បន្ថយ​សម្ពាធ​ឈាម​ផ​ងដែរ។

២. ​ព្យាបាល​ក្លិន​មាត់

ក្រៅ​ពី​ល្អ​សម្រាប់​សុខភាព​រាង​កាយ​ហើយ ​តែ​បៃ​តង​នៅ​ជួយ​ប្រយុទ្ធស្រឆាំង​បាក់​តេរី និង​មេរោគ​ក្នុង​មាត់ ​កម្ចាត់​ក្លិន​​ដង្ហើម​មិន​ល្អ​បាន​ដល់​ទៅ 30% ផង​ដែរ។ ​អ្នក​ក៏​អាច​​បន្ថែម​ទឹក​ឃ្មុំ​​ចូល​បាន​ដែរ​ ព្រោះ​វា​ជួយ​ការពារ​ការ​រីក​ធំធាត់​នៃ​បាក់តេរី​ក្នុង​មាត់ ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់​តេរី​បាន​យ៉ាង​ល្អ ដែលគ្រឿង​ផ្សំ​​ទាំង​ពីរ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ក្លិន​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

​៣. ល្អ​សម្រាប់​សុខភាព​ឆ្អឹង

​​ផឹក​តែ​បៃតង​ជា​មួយ​ទឹក​ឃ្មុំ​ទៀង​ទាត់​នឹង​ជួយ​សុខភាព​ឆ្អឹង​បាន​ល្អ ពិសេស​សម្រាប់​មនុស្ស​ស្រី ព្រោះ​​ក្រោយ​អាយុ 30 ឆ្នាំ សុខភាព​ចាប់​ផ្តើម​ទ្រុឌទ្រោម។

៤. ​ផ្តល់​នូវ​ស្បែក​មាន​សុខភាព​ស្រស់​ថ្លា

ផឹក​សារធាតុ​ទាំង​ពីរ​នេះ​ទៀង​ទាត់​​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ ​ផ្តល់​នូវ​វីតាមីនរួម​ទាំង​សារធាតុ​រ៉ែ​ដែល​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព។ ​ទាំង​ទឹក​ឃ្មុំ​និង​តែ​បៃតងសម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​បង្កើត​កោសិការ​ស្បែក​ឡើង​វិញ ធ្វើ​ឲ្យ​ស្បែក​មាន​ពន្លឺ និង​មើ​ល​ទៅ​ក្មេង។ លើស​ពី​នេះ ជួយ​ផ្នែក​សម្រស់​ដូច​​ជា​បំបាត់​មុន ​ព្យាបាល​ស្នាម​អុជ​ខ្មៅ​ ជួយ​ស្បែក​តឹង​ណែន កុំ​ឲ្យ​រងឥទ្ធិពល​ពី​ពន្លឺព្រះអាទិត្យ ពិសេស​កាំរស្មី UV។

៥. ជួយ​សក់​លូត​លាស់​ល្អ

យោង​តាម​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា តែ​​បៃតង​ជួយ​ការពារ​សក់​ជ្រុះធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់ ​សក់​មាន​សំណើម​ផង​ដែរ។ ​រី​ឯ​ទឹក​ឃ្មុំ​មាន​គុណ​ប្រយោជន៍​ច្រើន​បំ​ផុត​សម្រាប់​សក់ ជួយ​ថែ​បំប៉ន​សក់​​កុំ​ឲ្យ​ស្ងូត ធ្វើ​​ឲ្យ​សក់​ភ្លឺ​រលោង ​ព្យាបាល​សក់​ខូច​ពី​កម្តៅ​ព្រះ​អាទិត្យ។ ​ដូច្នេះ​ហើយ ​បើ​ផឹក​​ទឹក​ឃ្មុំ​ទៀង​ទាត់​ជាមួយ​តែ​បៃ​តង​គឺ​ជា​វិធី​មួយ​ជួយ​ចិញ្ចឹម​ដល់​សសៃ​សក់​រយៈពេល​វែង។

​៦. បំបាត់​អាការៈ​ផ្តាសាយ​ធម្មតា

​តែ​បៃ​តង​ជាមួយ​ទឹក​ឃ្មុំ​នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​មេរោគ ​រួម​ទាំង​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ​ធម្មតា៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម