តើ​សមាជិក BTS ណា​មាន​ជាង​គេ?

  • 2022-06-23 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា BTS គឺ​ជា​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ តែ​សមាជិក​មួយ​ណា​ដែល​មាន​ដាច់​គេ​នោះ?

១. បណ្ដាញ​ព័ត៌មាន SCMP បាន​ឲ្យ​ដឹង​ថា J-Hope គឺ​ជា​សមាជិក​មាន​ជាង​គេ​ដោយ​មាន​ទ្រព្យ​សម្បត្តិ​ពី ២៤​ទៅ ២៦​លាន។ បច្ចុប្បន្ន​លោក​កំពុង​រស់​នៅ​គេហដ្ឋាន​តម្លៃ២.២លាន​ដុល្លារ​នៅ​ទីក្រុង​សេអ៊ូល។

២. Suga មាន​ទ្រព្យ ២៥​លាន​ដុល្លារ ពី​ការ​និពន្ធ​បទ​ចម្រៀង​ដ៏​ច្រើន​របស់​ខ្លួន។ លោក​ទទួល​បាន​លុយ​សិទ្ធិ​បញ្ញា​ពី​ចម្រៀង​ជាង​៧០​បទ​ដែល​ខ្លួន​និពន្ធ។

៣. មេក្រុម RM មាន​ទ្រព្យ ២២​លាន​ដុល្លារ។ ប្រុស​ស្អាត​អាយុ ២៨​ឆ្នាំ ទើប​ទិញ​ផ្ទះ​តម្លៃ ៥.៧​លាន​ដុល្លារ​នៅ Nine One Hannam ដែល​ជា​តំបន់​អភិជន​នៅ​ទីក្រុង​សេអ៊ូល។

៤. Jimin មាន​ទ្រព្យ ២០​លាន​ដុល្លារ ពី​តម្លៃ​ខ្លួន​សម្ដែង​ខនសឺត និង​កម្សាន្ត​ដែល​លោក​ចូលរួម។

៥. ប្អូន​ពៅ Jungkook មាន​ទ្រព្យ​សរុប ២០​លាន​ដុល្លារ។ កាល​ពី​ចុង​ឆ្នាំ ២០២០ លោក​បាន​ចំណាយ​៧​លាន​ដុល្លារ ទិញ​ផ្ទះ​កម្ពស់​២​ជាន់​នៅ​តំបន់ Itaewon ទីក្រុង​សេអ៊ូល។

៦. ក្រៅ​ពី​លុយ​ទទួល​ពីចម្រៀង V ក៏​មាន​លុយ​ពីការ​សម្ដែង​រឿង​ដូច​គ្នា ដោយ​លោក​មាន​ទ្រព្យ​សរុប ២០​លាន​ដុល្លារ។

៧. បង​ប្រុស​ធំ Jin ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​អ្នក​មាន ក្រៅ​ពីចំណូល​សិល្បៈ លោក​ក៏បើក​ភោជនីយដ្ឋាន​ដូច​គ្នា​ដោយ​មាន​ទ្រព្យ​សរុប ២០​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម