ហ្វេន Yang Zi កំពុង​ភ័យ​ខ្លួន​ព្រោះ​រូប​រឿង​ថ្មី ដូច​រឿង​ជាមួយ Wu Yifan ខ្លាច​ជាន់​ដាន​ចាស់

  • 2022-06-23 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Zi បញ្ចេញ Poster ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រមៃ​ឃើញ​រូប​រឿង​ចាស់​ជាប់​រឿង​អាស្រូវ​ដែល​មិន​ទាន់​បាន​ចាក់​ផ្សាយ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina ​បាន​រាយការណ៍​ថា ក្រុម​ការងារ​នៃ​ខ្សែ​ភាពយន្ត​ភាគ​បុរាណ​ចិន Lost You Forever បាន​បញ្ចេញ​រូប​ភាព​ផ្លូវការ​ទី​១​របស់​ខ្លួន។ វណ្ណកម្ម​ដែល​ត្រូវ​បោះ​ទុន​ខ្នាត​ធំ​នេះ ត្រូវ​បាន​រ៉ាប់រង​តួឯក​ដោយ​តារា​សម្ដែង​ស្រី​លំដាប់ A Yang Zi។

សម្ដែង​រួម​ជាមួយ ស្រី​ស្អាត​អាយុ ២៩​ឆ្នាំ​លើក​នេះ គឺ​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Zhang Wan Yi។ យ៉ាងណាក្ដី រូប​ភាព​ទី​១​របស់​រឿង ក្រោយ​ពេល​ត្រូវ​បាន​ចុះ​ផ្សាយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តួ​រឿង Ash of Love ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​រឿង The Golden Hairpin ថត​ជាមួយ​តារា​សម្ដែង​ប្រុស Wu Yifan។

ជាក់​ស្ដែង​រឿង The Golden Hairpin ដោយ​សារ​តែ​រឿង​អាស្រូវ​ជា​ច្រើន​របស់​តួ​ប្រុស គឺ​ត្រូវ​ទុក​ចោល​២​ឆ្នាំ​មក​ហើយ ហើយ​គេ​មិន​រំពឹង​ថា​បាន​ចាក់​ផ្សាយ​ដូច​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ហ្វេន​របស់ Yang Zi ភ័យ​ខ្លាច​ថា​រឿង​ថ្មី​នេះ​ មាន​វាសនា​ដូច​គ្នា ដ្បិត​​រឿង​មិន​ទាន់​ថត​ចប់​នៅ​ឡើយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម