តារានិករដែលបង្កប់ដោយសមត្ថភាព តែពូកែដាក់ខ្លួនមិនងាយអួតអាងឲ្យគេដឹង

  • 2023-08-25 06:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារានិករ​ទាំង​បី​នេះ ​ទោះ​បី​ជា​ពួក​គេ​បាន​សាង​សមិទ្ធិផល​ល្អ​យ៉ាង​ណា​ក្តី ​ក៏​កម្រ​បង្ហាញ ឬ​​អួត​អាង​ដែរ។ ពួក​គេ​រីក​រាយ​នឹង​ការ​ខំប្រឹង​របស់​ខ្លួន​ដោយ​ស្ងាត់​ស្ងៀម​យ៉ាង​មាន​ក្តីសុខ។

​១. Capricorn

​តារានិករ​នេះ ​ពិត​ជា​មាន​ចិត្ត​ស្ងប់​បំ​ផុត ពូកែ​ដាក់​ខ្លួន ​មិន​ចូល​ចិត្ត​អួត​អាង​សមត្ថភាព​របស់​​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​យល់​ច្រលំ​ថា​ Capricorn ​អសមត្ថភាព ​មិន​គួរ​ឲ្យ​ខ្លាច​ពី​ដៃ​គូ​ប្រកួត​ប្រជែង​ឡើយ។ ​មិន​ត្រឹម​ពូកែ​នោះទេ សូម្បី​ពេល​សម្រេច​ចិត្ត​ម្តងៗ ក៏​គេ​មាន​អំណះអំណាង​​ច្បាស់​លាស់ ​ដែរ។ ​ពួក​គេ​ស៊ូ​ប្រឈម​និង​ដោះស្រាយ​បញ្ហា​ដោយ​ស្ងាត់​ស្ងៀម ​ជំនួស​ឲ្យ​ការ​រអ៊ូ​​ទៅ​លើ​បញ្ហា ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​មិន​ល្អ​មក​លើ​ខ្លួន​។ ​​ដូច្នេះ​ហើយ ​មនុស្ស​ជា​ច្រើន​តែង​តែ​​ស្ងប់ស្ងែង​នៅពេល​ឃើញ​សមិទ្ធិផល​របស់ Capricorn។

​២. Aquarius

​ពួក​គេ​ជា​ញឹក​ញា​ប់​មើល​ពី​ខាង​ក្រៅ​ទន់​​ភ្លន់ ​តែ​ធាតុ​ពិត​រឹង​ខាង​ក្នុង​។ ​បើ​អ្នក​គ្រាន់​តែ​ក្រឡេក​មើល​ត្រឹម​សម្បក​ក្រៅ អ្នក​គ្មាន​ថ្ងៃ​ដឹង​ពី​ចរិត​ដ៏​រឹង​មាំ​ សមត្ថភាព និង​​ភាព​​ពូកែ​បត់​បែន​របស់ Aquarius ឡើយ។ ​លក្ខណៈ​ពិសេស​របស់​តារានិករ​នេះ ​គឺ​​ពូកែ​អត់ធ្មត់ ​មិន​ថា​មាន​បញ្ហា​អ្វី​ទេ ​​ពួក​គេ​អាច​ធ្វើ​បាន​ដោយ​ការ​ផ្ចិត​ផ្ចង់ ហើយ​មិន​ចូល​ចិត្ត​អួត​ពី​សមិទ្ធិផល​របស់​គេ​ឡើយ ​ច្រើន​តែ​ធ្វើ​ធម្មតា ​។ Aquarius ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ងាយ​ចែក​រំលែក​នូវ​អ្វី​ដែល​​​​កំពុង​​ដំណើរ​ការ​​ឡើយ ​លុះ​ត្រា​រឿង​នោះ​ចប់​សព្វ​គ្រប់ ទើប​គេ​ហ៊ាន​បញ្ចេញ​​ឲ្យ​គេ​ឯង​ដឹង​លឺ​។ ​មើល​ទៅ​គេ​ ដូច​ជា​មួយ​ៗ តែ​បើ​គេ​ដាក់​​គោល​ដៅ​ហើយ​ច្រើន​តែ​​ជោគជ័យ។

​៣. Pisces

​ពួក​គេ​ច្រើន​តែ​ផ្តល់​អារម្មណ៍​​កក់​ក្តៅ និង​សប្បាយ​​រីក​រាយ​ដល់​មនុស្ស​ជុំ​វិញ ទោះ​ជា​ពួក​គេ​​មិន​សូវ​ទន់​ភ្លន់ អត់​ធ្មត់ ​តែ​ជា​មនុស្ស​មាន​សមត្ថភាព​។ អាច​និយាយ​បាន​ថា Pisces ជា​មនុស្ស​ស្ងៀម​ស្ងាត់​ខ្លាំង​ណាស់ ​ពួក​គែ​មិន​ចូល​ចិត្ត​ជីក​ឬស ឬ​បង្ហាញ​ផែន​ការ​ឲ្យ​គេ​ឯង​ដឹង​មុន​នោះ​ទេ។ ​ទោះ​បី​ផ្លូវ​ដែល​គេ​ដើរ​នោះ​ហាក់​មិន​រលូន ក៏​គេ​ព្យាយាម​សម្រេច​ឲ្យ​បាន​ដែរ៕​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម