តើអ្នកសម្លឹងឃើញរូបអ្វីមុនគេ?

  • 2022-06-22 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិិនជាអ្នកសម្លឹងឃើញ...

មនុស្សស្រីពាក់រ៉ូបស

អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលខ្លួនធ្វើខ្លាំងណាស់។ តែអាចនឹងប្រុងប្រយ័ត្នរហូតធ្វើអោយខ្លួនឯងនេះ គិតរកតែអ្វីដែលមិនល្អ ដើម្បីស្វែងរក។ ការធ្វើបែបនេះអាចជួយកែកុនរឿងមិនល្អក្នុងជីវិតអ្នកបានច្រើន តែអ្នកក៏បាត់បង់ឱកាសល្អៗ ជាច្រើនដែរ ព្រោះតែមិនហ៊ានប្រថុយប្រថាន។ ចំពោះរឿងស្នេហាអ្នកជាមនុស្សដែលមានហេតុផលខ្លាំងណាស់។

ថើប

អ្នកជាមនុស្សដែលតែងតែប្រកាន់ការគិតបែបវិជ្ជាមានជានិច្ច ហើយក៏អាចអោយមនុស្សជុំវិញខ្លួនមានអារម្មណ៏ល្អបានយ៉ាងងាយផងដែរ។ អ្នកជាមនុស្សដែលរួសរាយ និង អាចចងមិត្តនឹងអ្នកដទៃបានយ៉ាងងាយ។ ក្នុងជីវិតប្រចាំថ្ងៃ អ្នកចូលចិត្តកន្លែងដែលមានមនុស្សអ៊ូអ៊រ ចូលចិត្តជួប និង ប្រាស្រ័យទាក់ទងនឹងមនុស្សថ្មីៗ។ អ្នកមិនចូលចិត្តនិយាយអ្វីបញ្ឆិតបញ្ឆៀត កាច់កុងអ្វីច្រើននោះទេ ពេលខ្លះអាចធ្វើអោយអ្នកដទៃអន់ចិត្តទាំងមិនដឹងខ្លួន។

ទាំងពីរ

អ្នកជាមនុស្សដែលចេះស្រលាញ់ខ្លួនឯងបានគ្រប់គ្រាន់ហើយ។ តែអ្នកក៏យកចិត្តទុកដាក់ និង គិតគូរពីសម្ដីអ្នកដទៃជាខ្លាំង ធ្វើអោយពេលខ្លះពាក្យសម្ដីទាំងនោះ អាចធ្វើអោយអ្នកគិតច្រើន ហើយអន់ចិត្តយ៉ាងងាយបាន។ អ្វីដែលអ្នកគួរតែព្យាយាមប្រាប់ខ្លួនឯងនោះ គឺត្រូវគិតថាគ្មាននរណាម្នាក់អាចដឹងច្បាស់ពីជីវិតអ្នកជាងអ្នកខ្លួនឯងនោះទេ ហេតុនេះហើយសម្ដីទាំងនោះអាចនឹងមិនអាចបង្ហាញពីជម្រៅនៃទុក្ខលំបាក និង អ្វីដែលអ្នកឆ្លងកាត់បាននោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម