អត្ថប្រយោជន៍ល្អៗ ដែលអ្នកនឹងទទួលបានពីការមានភាពវិជ្ជមាននៅក្នុងខ្លួនជាប្រចាំ

  • 2022-06-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកជាប្រភេទមនុស្សដែលមានភាពវិជ្ជមានគ្រប់ពេលវេលា ឬក៏ជាប្រភេទមនុស្សដែលមានភាពអវិជ្ជមានជាប្រចាំនោះ? តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថាការមានអាកប្បកិរិយាវិជ្ជមាននៅក្នុងខ្លួនជាប្រចាំ វានឹងផ្ដល់អត្ថប្រយោជន៍ល្អៗជាច្រើនទាំងផ្នែកខាងរាងកាយ និងអារម្មណ៍ផ្លូវចិត្តរបស់អ្នក។

នៅពេលអ្នកមានអាកប្បកិរិយាវិជ្ជមាន វាមិនមានន័យថាអ្នកត្រូវតែមានអារម្មណ៍ល្អ ឬអារម្មណ៍អវិជ្ជមានជានិច្ចនោះទេ។ ប៉ុន្តែបើអ្នកយកភាពវិជ្ជមានមកដាក់មុខនោះ វានឹងជួយធ្វើឲ្យអ្នកប្រយុទ្ធប្រឆាំងទៅនឹងអារម្មណ៍អវិជ្ជមានបានល្អប្រសើរជាងមុន ហើយនឹងអាចការពារអ្នកពីការមានអារម្មណ៍តានតឹងបាន។

យោងទៅតាមការសិក្សាបានបង្ហាញថាបើអ្នកមានអាកប្បកិរិយាវិជ្ជមានជារឿយៗនោះ អព្ភូតហេតុល្អៗប្រាំមួយយ៉ាងនេះនឹងកើតមានឡើងចំពោះអ្នក៖

  • អ្នកងាយនឹងគិតឃើញអំពីគំនិតថ្មីៗបានយ៉ាងឆាប់រហ័ស និងមិនសូវគិតច្រើន
  • អ្នកទទួលបានសុខភាពផ្លូវចិត្តល្អជាងអ្នកដទៃ និងមិនមានជំងឺស្ត្រេស ហើយសុខភាពល្អប្រសើរជាងមុន
  • អ្នកនឹងក្លាយជាមនុស្សតស៊ូ និងអត់ធន់ខ្លាំង ហើយមានការយល់អំពីអត្ថន័យនៃគោលបំណងនៅក្នុងជីវិតរបស់អ្នក
  • អ្នកនឹងទទួលបានការដឹងគុណ និងការគោរពឲ្យតម្លៃពីមនុស្សជុំវិញខ្លួន
  • អ្នកមានក្ដីសង្ឃឹមជានិច្ចចំពោះគោលបំណងទៅលើអ្វីមួយដែលអ្នកចង់ធ្វើ ឬចង់បាន
  • ហើយអ្វីដែលសំខាន់នោះអ្នកនឹងទទួលបានទំនាក់ទំនងដែលមានសុខភាពល្អទាំងស្នេហានឹងជាមួយមនុស្សជុំវិញខ្លួន

ប្រសិនបើអ្នកតែងតែជាមនុស្សវិជ្ជមាននោះ អ្នកនឹងបានដឹងយ៉ាងច្បាស់ថាវាមានគុណប្រយោជន៍ល្អៗជាច្រើនសម្រាប់ជាការលើកទឹកចិត្តអ្នក។ ប៉ុន្តែប្រសិនបើអ្នកតែងតែយកភាពអវិជ្ជមានមកដាក់ក្នុងខ្លួនវិញនោះវានឹងមិនផ្ដល់ផលល្អនៅក្នុងជីវិតរស់នៅរបស់អ្នកឡើយ។ ដូច្នេះដល់ពេលដែលអ្នកត្រូវបង្កើតឥរិយាបថវិជ្ជមានជាងអវិជ្ជមានហើយ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើននៅក្នុងជីវិត៕

ចុចអានបន្ត៖ ទម្លាប់សាមញ្ញៗ ដែលនឹងជួយឲ្យអ្នកទទួលបានភាពសប្បាយរីករាយជាប្រចាំ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម