Win Metawin ស្អាត​លេច​ធ្លោ​ពេល​ឈរ​ក្បែរ​ Jae Hyun និង Song Kang នៅ​អ៊ីតាលី

  • 2022-06-21 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ឈរ​ទន្ទឹម​នឹង​តារា​ជួរ​មុខ​កូរ៉េ​ទាំង​ពីរ​នាក់​ក៏​ដោយ តែ​តារា​សម្ដែង​ប្រុស​ជួរ​មុខ​ថៃ Win Metawin នៅ​តែ​លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា​មុន​នេះ បណ្ដាញ​ព័ត៌មាន Nate ​បាន​រាយការណ៍​ថា កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ថ្មី​បំផុត​របស់​ប្រេន​ខោ​អាវ​លំដាប់ Prada ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី ដោយ​មាន​តំណាង​របស់​ប្រេន​មក​ពី​ច្រើន​ប្រទេស។

តំណាង​របស់​ប្រទេស​បាន​មាន​វត្តមាន​ពីរ​រូប​រួម​មាន តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Song Kang និង​តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ Jae Hyun។ រីឯ​តំណាង​មក​ពី​ប្រទេស​ថៃ មាន​វត្តមាន​របស់​តារា​សម្ដែង​ប្រុស​លំដាប់ A Win Metawin។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រុស​ស្អាត​ទាំង​បីសុទ្ធ​តែ​ស្រស់​សង្ហា​រៀង​ៗ​ខ្លួន ដោយ​មាន​កម្ពស់​ខ្ពស់​ស្រឡះ​ ធ្វើ​ឲ្យ​អ្នក​ដទៃ​ពិត​ជា​ច្រណែន។ អ្នក​គាំទ្រ​ក៏​បាន​លើក​សរសើរ តួ​រឿង F4 ថៃ​ថា ទោះ​បី​ជា​នៅ​ក្បែរ​តារា​ជួរ​មុខ​កូរ៉េ​ក៏​ពិត​មែន តែ Win នៅ​តែ​មិន​ចាញ់​ប្រៀប ដោយ​នៅ​ប្លង់​ខ្លះ ប្រុស​ស្អាត​អាយុ ២៣​ឆ្នាំ ទាក់ទាញ​ចំណាប់អារម្មណ៍​គេ​ជាង​មិត្ត​រួម​អាជីព​មក​ពី​កូរ៉េ​ទៀត​ផង៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម