តិចនិច Makeup អោយជាប់បានយូរសម្រាប់ស្បែកខ្លាញ់

  • 2022-06-20 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អស់បញ្ហារឿងMake up មិនស្អិត មុខរបក លាបម្សៅទ្រនាប់ មុខឡើងខ្លាញ់ ពេលថ្ងៃត្រង់មិនទាន់ម្ស៉ៅក៏ចាប់ផ្ដើមកកអស់នោះ អាចសាកល្បងតិចនិចងាយៗទាំងនេះបាន។ ធានាថាអាចជួយ​ឱ្យ​គ្រឿង​សម្អាង​ជាប់​ស្បែក​កាន់​តែ​ខ្លាំង លាប​ម្ស៉ៅទ្រនាប់​ឱ្យកាន់តែជាប់ ​រលោងល្អ​ជាង​មុន៖

១. ស្រ្កាប់មុខ

ការប្រើប្រាស់ស្រ្កាប់មុខ នឹងអាចជួយអោយមុខអ្នកកាន់តែរលោងស្អាត់ ជួយកម្ចាត់កោសិកាចាស់ៗចោលបានយ៉ាងល្អ។ ព្រោះតែសភាពស្បែកមិនរលោងល្អនេះហើយ ទើបអាចធ្វើអោយម្ស៉ៅទ្រនាប់មិនជាប់នឹងស្បែកមុខល្អ។ ហេតុនេះហើយ សម្រាប់មិត្តនារីដែលនិយម Makeup គួរតែឧស្សាហ៏ស្រ្កាប់មុខ យ៉ាងហោចណាស់ 1-2 ដងក្នុងមួយសប្តាហ៍។

២. ប្រើប្រាស់ឡេផ្ដល់សំណើមជាប្រចាំ

ការបណ្ដោយអោយស្បែកស្ងួត ឬខ្វះការថែទាំត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ អ្នកជំនាញតែងតែសង្កត់ធ្ងន់ថាក្រែមផ្ដល់សំណើម គួរតែត្រូវបានអនុវត្តជារៀងរាល់ថ្ងៃជាទៀងទាត់។ ដោយជ្រើសរើសក្រែមឱ្យត្រូវនឹងប្រភេទស្បែករបស់អ្នកផងដែរ។ បើសិនជាមានពេលនោះក៏គួរតែបន្ថែមបិទម៉ាសសន្លឹកអោយបានញឺកញ៉ាប់ផងដែរ។

៣. ជ្រើសរើសម្ស៉ៅទ្រនាប់អោយបានត្រឹមត្រូវ

សាកល្បងប្រើប្រាស់ម្សៅទ្រនាប់ ឬម្សៅសាទីនដែលមិនខាញ់ និងមិនស្ងួតពេក ហើយគួរតែប្រើ primer គ្រប់គ្រងប្រេងផងដែរ។ ហើយសម្រាប់អ្នកដែលមានស្បែកស្ងួត ប្រសិនបើម្សៅ satin ព្រោះវាអាចរក្សាសំណើមគ្រប់គ្រាន់សម្រាប់ស្បែកមុខអ្នកផងដែរ។ ការប្រើម្សៅទ្រនាប់ ឬម្សៅ satin នឹងធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់ស្អាត និងមានសុខភាពល្អផងដែរ។

៤. ប្រើប្រាស់ម្ស៉ៅហ៊ុយ

អ្វី​ដែល​មិន​អាច​ខ្វះ​បាន​គឺ​ការ​លាប​ម្សៅ​ហ៊ុយ ដើម្បីធ្វើអោយម្ស៉ៅទ្រនាប់ជាប់​នឹង​ស្បែកលល្អ គួរតែផ្ដោតសំខាន់លើតំបន់ T-zone និង​ចំណុច​ដែល​ម្សៅ​ទ្រនាប់​មិន​ជាប់​នឹង​ស្បែក។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម