តារានិករទាំង ៤ ឆ្នាំដែលពិបាកនឹងយកចិត្តបំផុត

  • 2022-06-20 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត់គ្រប់ស្ដង់ដារ តាមយ៉ាងណាក៏អត់ទន់ចិត្តដែរ...

Virgo

មនុស្សស្រី Virgo នេះជាប្រភេទមនុស្សស្រីដែលច្បាស់លាស់ មានការរំពឹងទុកខ្ពស់ពីខ្លួនឯង និង មនុស្សជុំវិញខ្លួន។ ពួកនឹងបដិសេធភ្លាមៗនៅពេលដែលមានអារម្មណ៏ថាភាគីម្ខាងទៀតមិនទាន់ល្អគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ ពួកគេមានច្បាប់ទម្លាប់ផ្ទាល់ខ្លួន ហើយច្បាស់ជាខឹងខ្លាំងមិនខានពេលដែលមិនត្រូវចិត្តនោះ។ សម្រាប់មនុស្សដែលត្រូវការភាពឥតខ្ចោះ ពួកគេនឹងពិនិត្យ និង ពិចារណាយ៉ាងច្បាស់លាស់ មនុស្សនឹងដាច់ចិត្តច្បាស់លាស់នឹងនរណាម្នាក់នោះ។

Sagittarius

ទោះជា Sagittarius ជាមនុស្សដែលមើលទៅទន់ភ្លន់ក្ដី តែដើម្បីយកចិត្តពួកគេបានយ៉ាងពិតប្រាកដនោះ មិនមែនជារឿងងាយស្រួលនោះទេ។ មនុស្សភាគច្រើនពេញចិត្តពួកគេ​ ព្រោះតែពួកគេជាមនុស្សដែលគួរអោយស្រលាញ់ ផ្អែមល្អែម។ អ្នកអាចនឹងគិតថាពួកគេមិនយល់ពីអារម្មណ៏ពិតរបស់អ្នក តែតាមពិតពួកគេយល់ច្បាស់ខ្លាំងណាស់ គ្រាន់តែធ្វើពើប៉ុណ្ណោះ។

Cancer

មនុស្សស្រី Cancer នេះជាប្រភេទមនុស្សដែលទន់ភ្លន់ខ្លាំងណាស់ អាចធ្វើអោយមនុស្សគ្រប់គ្នាទុកចិត្តនឹងពួកគេបានយ៉ាងងាយ។ ពួកគេជាមនុស្សដែលមានសន្តានចិត្តល្អ ត្រៀមខ្លួននឹងជួយមនុស្សជុំវិញខ្លួនជានិច្ច។ អ្វីដែលធ្វើអោយពួកគេពិបាកនឹងបើកចិត្តទទួលអ្នកដទៃនោះ គឺពួកគេខ្លាចថាត្រូវឈឺចាប់ព្រោះតែស្នេហានេះហើយ។

Leo

មនុស្សស្រី Leo នេះជាប្រភេទមនុស្សដែលពោរពេញដោយឥទ្ធិពល បើសិនជារកមិនបានមនុស្សដែលត្រូវស្ដង់ដារខ្លួនឯងនោះទេ ពួកគេក៏សុខចិត្តនៅម្នាក់ឯង។ មិននៅក្នុងរឿងស្នេហា ឬ ការងារនោះទេ ភាគច្រើនពួកគេតែងតែជាអ្នកដែលដឹងមុខ គ្រប់រឿងតែម្ដងហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម