តារានិករ៣ មើលពីសម្បកក្រៅគិតថាទន់ខ្សោយ តែធាតុពិតជាមនុស្សមានសមត្ថភាព គ្រាន់តែគេមិនចេះអួត
- 2023-08-24 00:47:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារានិករ៣ មើលពីសម្បកក្រៅគិតថាទន់ខ្សោយ តែធាតុពិតជាមនុស្សមានសមត្ថភាព គ្រាន់តែគេមិនចេះអួត
បើមើលពីសម្បកក្រៅ តារានិករ៣នេះ ត្រូវបានមនុស្សជាច្រើនវាយតម្លៃពីសមត្ថភាពរបស់ពួកគេ គិតថាគេត្រឹមជាមនុស្សទន់ខ្សោយ មិនងាយសម្រេចកិច្ចការធំបានដោយខ្លួនឯងទេ។ តែតាមពិត សមត្ថភាពរបស់គេមោះមុត អាចឲ្យអ្នកដទៃឃើញភ្ញាក់ផ្អើល គ្រាន់តែថាគេមិនចេះអួតអាងប៉ុណ្ណោះ។
១. Taurus
ចំណាប់អារម្មណ៍ដំបូងរបស់មនុស្សភាគច្រើនមកលើ Taurus នឹងគិតថាគេជាមនុស្សមិនសូវឆ្លាត ដោយសារតែឃើញស្ងាត់ស្ងៀម មើកៗពេលសម្រេចចិត្តអ្វីមួយ។ Taurus តាមពិតជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន ពួកគេចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ដែលជាហេតុធ្វើឲ្យអ្នកដទៃគិតខុសពីសមត្ថភាពរបស់ពួកគេដែរ។ យ៉ាងណាក្តី នេះគ្រាន់ជាអ្វីដែលគេគិតតៗគ្នា ហើយគួបផ្សំនឹង Taurus មិនចង់បានការចាប់អារម្មណ៍ខ្ពស់ពីអ្នកដទៃ ទើបគេមិនចូលចិត្តឲ្យនរណាមកប្រៀបធៀប ឬចូលខ្លួនទៅប្រកួតប្រជែងអ្វីមួយ។ ពួកគេជ្រើសរើសការរស់នៅសាមញ្ញ មិនឆើតឆាយ។ ទោះជាជួបបញ្ហា ក៏ Taurus គិតអ្វី មួយៗ មិនរញ៉េរញ៉ៃច្រើនដែរ។ អ្វីដែលពួកគេចង់បាន ត្រឹមការអភិវឌ្ឍខ្លួនទៅមុខ មិននៅទ្រឹងមួយកន្លែងបានហើយ។
២. Pisces
ក្នុងភ្នែករបស់មនុស្សជាច្រើនគិតថា Pisces ជាមនុស្សភ្នែកទន់់ ឆាប់យំ និងមិនសូវរឹងមាំ ដែលធ្វើឲ្យអ្នកផ្សេងខ្លាចធ្វើឲ្យតារានិករម្នាក់នេះទទួលអារម្មណ៍អវិជ្ជមានដោយសារពួកគេ។ យ៉ាងណាក្តី នោះគ្រាន់ជាពាក្យចចាមអារ៉ាម ព្រោះថា pisces មិនងាយឲ្យអ្នកដទៃមើលឃើញពីចំណុចពិសេសរបស់ខ្លួនទេ គេមានគោលដៅផ្ទាល់ខ្លួនរបស់គេដែរ។ គេដឹងពីរបៀបម៉េចហៅថា Fake ម៉េចហៅថា Real បាន ដែលទាំងនេះហើយមានតែអ្នកជិតស្និទ្ធយល់ពីគេបាន និងឲ្យតម្លៃដល់គេ។ សម្រាប់ Pisces មានក្តីសុបិនដ៏វិសេសវិសាល ហើយនៅពេលមានឱកាសនៅថ្ងៃណាមួយគេនឹងធ្វើឲ្យមនុស្សដទៃភ្ញាក់ផ្អើល ព្រមទាំងសរសើរចំពោះតារានិករនេះនូវសមិទ្ធិផលមិនខាន។
៣. Scorpio
ចំណាប់អារម្មណ៍ដំបូងរបស់តារានិករនេះ គឺអ្នកដទៃយល់ថាគេជាមនុស្សឈាមត្រជាក់ កាចឆ្នាសឆ្នើម ឆេវឆាវ។ ទាំងនេះធ្វើឲ្យមនុស្សដទៃខ្លាចមិនហ៊ានចូលទៅពាក់ព័ន្ធ ព្រោះពួកគេមិនមានឥទ្ធិពលទប់ទល់ នាំឲ្យ Scorpio ក្លាយជាជញ្ជាំងខណ្ឌដាច់ទំនាក់ទំនាក់ជាមួយពួកគេ។ មួយទៀតគេគិតថា Scorpio ជាមនុស្សមិនគោរពពាក្យសន្យាឡើយ។ យ៉ាងណាក្តី បើអ្នកមិនទាន់ដឹងច្បាស់ពី Scorpio ហើយដើរនិយាយខុសការពិត តិចថាប្រយ័ត្នស្តាយក្រោយ ព្រោះតារានិករនេះពិតជាកំពូលមនុស្សមានសមត្ថភាព។ ក្រៅពីនេះ គេមានចិត្តអាណិតអាសូរ និងបេះដូចដ៏សែនកក់ក្តៅ។ Scorpio មិនចូលចិត្តការសម្ងែង គេគ្រាន់តែចង់បង្ហាញពីចំណុចខ្លះនៃភាពសំខាន់ក្នុងពេលវេលាសក្តិសមប៉ុណ្ណោះ៕