រឿងទាំង ៣ យ៉ាងដែលគួរ និង មិនគួរធ្វើ ដើម្បីអោយជីវិតអ្នកមានសេចក្ដីសុខខ្លាំងជាងមុន
- 2023-08-23 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង ៣ យ៉ាងដែលគួរ និង មិនគួរធ្វើ ដើម្បីអោយជីវិតអ្នកមានសេចក្ដីសុខខ្លាំងជាងមុន
សេចក្ដីសុខក្នុងជីវិតអាចនឹងកើនឡើងមួយកម្រិតទៀត អោយតែចាំច្បាស់ពីរឿងដែលគួរ នឹង មិន គួរធ្វើ ទាំង ៣ យ៉ាងនេះ៖
១. ស្ដាប់អោយច្រើន និយាយអោយតិច
មូលហេតុដែលមនុស្សយើងគេបង្កើតអោយមានមាត់តែមួយ ត្រចៀករហូតដល់ទៅពីរនេះមិនមែនមិនមានមូលហេតុនោះទេ។ ធម្មតាទេមនុស្សដែលនិយាយកាន់តែច្រើនកំហុសក៏អាចកើតមានច្រើនទៅតាមនោះដែរ ព្រោះមិនបានឆ្លងកាត់ការគិតពិចារណាអោយបានច្បាស់លាស់ថាពាក្យសម្ដីដែលនិយាយចេញទៅនោះអាចនឹងប៉ះពាល់ដល់អារម្មណ៏អ្នកដទៃដែរឬអត់។ រីឯការដែលចេះស្ដាប់អោយបានត្រឹមត្រូវនោះក៏សំខាន់ណាស់ដែរ។ ពាក្យសម្ដីដែលនិយាយចេញមកអាចបង្ហាញថា អ្នកដែលអ្នកប្រាស្រ័យទាក់ទងជាមួយនោះ ជាមនុស្សបែបបានផងដែរ។
២. ហាត់ប្រាណអោយច្រើន កាត់បន្ថយការទទួលអាហារមិនល្អ
មិនថាអ្នកជាមនុស្សបែបណា មានអាយុប៉ុន្មាន ហើយមានការងារបុណ្យសក្តិធំដុំយ៉ាងណានោះទេ ការយកចិត្តទុកដាក់ថែរក្សាសុខភាពគឺជារឿងសំខាន់បំផុតហើយ ដែលមិនអាចយកលុយទៅទិញដូវបាននោះទេ។ ការដែលចេះមកចាប់អារម្មណ៏ថែរក្សាសុខភាពកាន់តែឆាប់កាន់តែប្រសើរ។ ក្រៅពីចេះថែរក្សាសុខភាពដោយការហាត់ប្រាណជាប្រចាំ ហើយអ្នកក៏គួរតែចាប់អារម្មណ៏ពីប្រភេទអាហារដែលអ្នកទទួលទាន ទោះជាអាហារដែលមានរសជាតិឆ្ងាញ់ពិបាកនឹងហាមឃាត់ចិត្ត តែភាគច្រើនអាហារទាំងនោះសុទ្ធតែមិនល្អសម្រាប់សុខភាព។
៣. យកចិត្តដាក់អោយបានច្រើន កាត់បន្ថយការលោភលន់មិនចេះស្កប់ស្កល់
ទុក្ខសោកនៃមនុស្សភាគច្រើនគឺកើតចេញមកពីការចង់បានមិនចេះចប់មិនហើយនេះតែម្ដង ក៏មិនបានមានន័យថាមនុស្សម្នាក់មិនអាចមានការចង់បាន និង ក្ដីសុបិន្ដផ្ទាល់ខ្លួននោះទេ តែក៏ត្រូវតែមានដែនកំណត់របស់វាដែរ។ នៅពេលដែលមនុស្សមានការចង់បានមិនចេះ ពិបាកនឹងអោយខ្លួនឯងដាក់ចិត្ត ដាក់កាយ ហើយផ្តោតអារម្មណ៏ទៅលើរឿងណាមួយអោយប្រាកដណាស់។