តារា​សម្ដែង​ប្រុសអាយុ​២៤​ឆ្នាំត្រូវជាប់ពន្ធធនាគារព្រោះសម្លាប់​ម្ដាយ​ខ្លួន​ឯង

  • 2022-06-17 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​កាណាដា Ryan Grantham អាយុ​២៤​ឆ្នាំ បាន​ទទួល​ស្គាល់​ថា​ខ្លួន​សម្លាប់​ម្ដាយ​ខ្លួន​ឯង។ លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធគារ​មួយ​ជីវិត។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន People ​បាន​រាយការណ៍​ថា នៅ​ក្នុង​​អង្គសវនាការ​ដំបូង​នៅ​តុលាការ British Columbia ប្រទេស​កាណាដា សប្ដាហ៍​នេះ តុលាការ​បាន​ត្រួតពិនិត្យ​លទ្ធផល​សរសៃប្រសាទ​របស់​តារា​សម្ដែង Ryan Grantham ក្រោយ​ពេល​លោក​បាន​សម្លាប់​ម្ដាយ​ខ្លួន​ឯង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ទោះ​បី​ជា​លទ្ធផល​ទៅ​ជា​យ៉ាងណាក៏ដោយ តែ​សកម្មភាព​ព្រៃផ្សៃ​របស់​តារា​សម្ដែង​ប្រុស​អាយុ ២៤​ឆ្នាំ​នឹង​ប្រឈម​មុខ​ជាប់​ពន្ធគារ​មួយ​ជីវិត។ សាមី​ខ្លួន​ផ្ទាល់​ក៏​បាន​ទទួល​ស្គាល់​ថា​ខ្លួន​សម្លាប់​ម្ដាយ​ដូច​គ្នា។

នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី ១៤ ខែ​មិថុនា លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​កើត​ឆ្នាំ ១៩៩៨ បាន​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​នៅ​ពេល​ហេតុការណ៍​កើង​ឡើង។

សកម្មភាព​បាន​កើត​ឡើង​នៅ​ខែ​មីនា ឆ្នាំ​២០២០ តួ​រឿង Riverdale បាន​យក​កាំភ្លើង​បាញ់​ម្ដាយ​ខ្លួន នៅ​ពេល​លោក​ស្រី​កំពុង​លេង​ព្យាណូ។ បន្ទាប់​មក​លោក​បម្រុង​បាញ់​សម្លាប់​មនុស្ស​ផ្សេង​ទៀត​នៅ​សាកលវិទ្យាល័យ Simon Fraster តែ​ក៏​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​វិញនទៅ​ទីក្រុង Vancouver។

Lisa Grantham ប្អូនស្រី​របស់​តារា​សម្ដែង​ប្រុស​ខាង​លើ​បាន​រក​ឃើញ​ថា​ម្ដាយ​ខ្លួន​ស្លាប់​នៅ​ថ្ងៃទី ១ ខែ​មេសា ដោយ​មុន​ពេល​ស្លាប់​ លោក​ស្រី​កំពុង​ព្យាបាល​ជំងឺ​មហារីក។ នាង​បាន​បន្ថែម​ថា នាង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ខ្លាច​ថ្ងៃ​ណា​មួយ​បង​ប្រុស​នឹង​ចេញ​ពី​ពន្ធគារ​៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម