ពិត ឬ អត់ផលិតថែរក្សាសម្រស់ដែលមានសារជាតិ Retinol មានប្រសិទ្ធិព្យាបាលស្នាមជ្រួញ និង ការកើតមុន?

  • 2022-06-16 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈពេលដែលគ្រឿងផ្សំថែរក្សាស្បែកជាមូលដ្ឋានមួយចំនួនបានក្លាយអ្វីមិត្តនារី ជាពិសេសអ្នកននិយមប្រើប្រាស់ Skincare ស្គាល់ច្បាស់ដូចថ្ងៃហើយនោះ​ Retinol នៅតែបន្តក្លាយជាប្រធានបទដ៏ក្ដៅគគុក ព្រោះតែមតិមិនយល់ស្របទាក់ទិន នឹង ប្រយោជន័ដ៏ពិតប្រាកដពីការប្រើប្រាស់ផលិតផលដែលមានផ្ទុកសារជាតិខាងលើនេះ។ ទាំងនេះជាអ្វីដែលអ្នកគួរដឹង យោងតាមយោបល់អ្នកជំនាញខាងសើរស្បែក មុនពេលសម្រេចចិត្តប្រើប្រាស់ Retinol៖

Retinol ជាអ្វី

Retinol គឺជាប្រភេទថ្នាំ Retinoid ដែលជាត្រូវបានចំរាញ់ចេញពីវីតាមីន A ប្រើសម្រាប់ប្រឆាំងភាពចាស់ និងត្រូវបានរកឃើញនៅក្នុងផលិតផលថែរក្សាស្បែកជាច្រើន។ ទោះបីជាមនុស្សជាច្រើនស្ថិតនៅក្រោមការចាប់អារម្មណ៍ថា Retinol គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប្រសិទ្ធិភាពនៃគ្រឿងផ្សំសកម្មមួយប្រភេទនេះ នឹង ដំណើរការដោយ វាត្រូវបានបំបែកទៅជា retinaldehyde បន្ទាប់ក៏ក្លាយជា ទម្រង់អាស៊ីតសកម្ម Retinoic។

Retinol vs Retinoids vs Retin-A

ថ្នាំ Retin-A និង Retinol ស្ថិតនៅក្នុងក្រុមថ្នាំដែលគេស្គាល់ថា Retinoids។ “ទាំងពីរអាចជួយក្នុងការលើកកម្ពស់ការផ្លាស់ប្តូរកោសិកាស្បែកលឿនជាងមុន ហើយទាំងពីរនេះគឺជាជម្រើសដែលបង្ហាញឱ្យឃើញសម្រាប់ការជួយបន្ថយសញ្ញានៃភាពចាស់នៃស្បែក។

Retin-A ជា​ផលិតផល​មាន​វេជ្ជបញ្ជា​ដែល​មាន​ប្រសិទ្ធភាព​ជាងក្នុងការកម្ចាត់​មុន និង​មាន​ប្រសិទ្ធភាព​ជាង​បន្តិច​ក្នុង​ការ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​។ អ្នកនឹងត្រូវនិយាយទៅកាន់គ្រូពេទ្យជំនាញខាងសើស្បែកអំពីការទទួលបានវេជ្ជបញ្ជាក្នុងការប្រើប្រាស់។

គុណសម្បត្តិ

  • កាត់បន្ថយការកកើតឡើងសញ្ញានៃភាពចាស់

  • ធ្វើអោយស្បែករលោងជាងមុន

  • សម្បុរស្បែកសស្មើគ្នា

  • ប្រឆាំងនឹងការកើតមុន

  • បង្កើនការផលិតជាតិកូឡាជេននៃស្បែក

  • កែតម្រូវស្បែកដែលខូចខាតដោយសារកម្ពៅថ្ងៃ

គុណវិបត្តិ

  • ស្បែកស្ងួត របក និង រម៉ាស់

  • អាចនឹងធ្វើអោយមានប្រតិកម្មសម្រាប់ស្បែកដែលមាន eczema ឬ rosacea

  • ធ្វើអោយស្បែកចុះខ្សោយជាងមុន ជាពិសេសនិង ផលិតផលផ្សេងទៀតដែលមានសារធាតុសកម្ម ព្រមទាំងកម្ដៅថ្ងៃផងដែរ។

របៀបប្រើប្រាស់

ព្រឹកឡើង ប្រើប្រាស់ផលិតផលសម្អាតមុខដែលមិនមានជាតិកាត់ បន្ទាប់ប្រើប្រាស់ឡេផ្តល់សំណើម បន្ថែមពីលើដោយឡេការពារកម្តៅថ្ងៃ”។ នៅពេលយប់ ប្រើប្រាស់ផលិតផលលាងសម្អាតមុខដដែលនោះ ហើយបន្ទាប់មកលាបថ្នាំ Retinol បន្ថែលដោយឡេផ្ដល់សំណើម។ អ្វីដែលត្រូវតែចងចាំអោយច្បាស់ខ្លាំងបំផុតនោះ ត្រូវទុកអោយស្បែកអ្នកសម្របខ្លួនទៅនឹងផលិតផលនេះសិន។ ចាប់ផ្តើមអនុវត្តវាម្តង ឬពីរដងក្នុងមួយសប្តាហ៍ មួយយប់រំលងមួយយប់ប្រើប្រាស់។ នៅពេលដែលស្បែករបស់អ្នកបានសម្របទៅនឹងសារធាតុ Retinol អ្នកអាចបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C នៅពេលព្រឹកនៅក្រោមឡេការពារកម្តៅថ្ងៃបាន៕

ប្រភព៖ Byrdie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម