Justin Bieber ត្រូវចំណាយពេលកន្លះឆ្នាំដើម្បីព្យាបាលជំងឺខ្វិនមុខ
- 2022-06-16 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber ត្រូវចំណាយពេលកន្លះឆ្នាំដើម្បីព្យាបាលជំងឺខ្វិនមុខ
វេជ្ជបណ្ឌិតបានឲ្យដឹងថា កំពូលតារាចម្រៀងប្រុសកាណាដា Justin Bieber ត្រូវចំណាយពេលច្រើនខែ ដើម្បីព្យាបាលជំងឺដ៏កាចសាហាវនេះ ដោយលោកត្រូវផ្អាកការងារទាំងអស់។
កាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងទៅនេះ បណ្ដាញព័ត៌មាន Daily Mail បានរាយការណ៍ថា វេជ្ជបណ្ឌិត Nina Lu អ្នកជំនាញផ្នែកខ្វិនមុខនៃសកលវិទ្យាល័យវេជ្ជសាស្ត្រ Washington សហរដ្ឋអាមេរិកបានឲ្យដឹងថា តារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber ពិបាកនឹងជាធម្មតាវិញក្នុងរយៈពេលខ្លីខ្លាំងណាស់។ យ៉ាងណាក្ដី លោកស្រីក៏បានឲ្យដឹងថា ជំងឺនេះគឺអាចព្យាបាល ដោយ៧លើអ្នកជំងឺ១០នាក់គឺអាចជាដាច់បាន។
វេជ្ជបណ្ឌិតខាងលើបានបន្ថែមថា ចាប់ពីខែទី ៣ ដល់ខែទី៦ ទើបអ្នកជំងឺមានអារម្មណ៍ថាមុខរបស់ខ្លួនប្លែក ប្រែទៅជាធម្មតា។ ជំងឺខ្វិនមុខរបស់ ម្ចាស់បទ Peaches មានតែអ្នកកើត៥នាក់ លើមនុស្ស១០០០០០នាក់ប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ដោយជំងឺនេះមានឈ្មោះបច្ចេកទេសថា Ramsay Hunt។
“Justin Bieber នៅក្មេង ហើយរកឃើញជំងឺបានលឿន ដូចនេះ ការព្យាបាលក៏បានរហ័សជាងមុន។ ការជាសះស្បើយរបស់មនុស្សម្នាក់ៗ គឺមានល្បឿនខុសគ្នា។ តែជាមួយភាពជឿនលឿននៃវេជ្ជសាស្ត្របច្ចុប្បន្ន ជំងឺនេះមិនចោទជាបញ្ហាធំពេកឡើយ” វេជ្ជបណ្ឌិត Nina Lu ឲ្យដឹង៕