តើអ្នកជាមនុស្ស Introvert ឬ Extrovert?

  • 2022-06-13 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​រយៈសត្វ​ទីទុយ​ដែល​អ្នក​រើស ​នឹង​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​Introvert ឬ Extrovert ​យ៉ាង​ពិត​ប្រាកដ។

រូប​ទី​១

70% introvert, 30% Extrovert

អ្នកស្ទើ​រ​គ្មាន​ចំនុច​ត្រូវ​រិះ​គន់ អ្នក​មាន​ខួរ​ក្បាល​ដ៏​ឆ្លាត​វៃ ​ចេះ​ច្បាប់​ទម្លាប់ ​គិត​អ្វី​ម៉ត់​ចត់ ​​ធ្វើ​អ្វី​មួយ​មាន​ហេតុផល និង​យក​ចិត្ត​ទុក​​ដាក់​លើ​រឿង​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ។ អ្នក​តែង​រក្សា​សុជីវធម៍​​​ពេល​និយាយ​ស្តី ​ដែល​ជា​គុណ​សម្បត្តិ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​រៀន​សូត្រ​​ពី​​អ្នក។ ​ក្រៅ​ពី​នេះ ​អ្នក​ក៏​យក​ចិត្ត​ទុក​ដាក់​ខ្លាំ​ង​លើ​រូប​រាង​ខាង​ក្រៅ ​រួម​ទាំង​ការ​ស្លៀក​ពាក់ ហើយ​នៅពេល​ចេញ​ក្រៅ​ម្តង​ៗ ​អ្នក​តែង​រៀប​ចំខ្លួន​ស្អាត​បាត និង​មាន​សណ្តាប់​ធ្នាប់។ ​ថ្វី​បើ​អ្នក​ជា​មនុស្ស​ចូល​ចំណោម​សង្គម​ចុះ ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំ​វិញ ​អ្នក​ដទៃ​ស្រលាញ់​រាប់​អាន​ច្រើន ​ក៏​អ្នក​នៅ​តែ​ជា​មនុស្ស​​ Introvert ​ចូល​ចិត្ត​​ការនៅ​តែ​ឯង​ច្រើន​ជាង។

​រូប​ទី​២

95% Introvert, 5% Extrovert

​អ្នក​តែង​តែ​ហ្វឹក​ហាត់​ខួរ​ក្បាល​ឲ្យ​សកម្ម​និង​រៀន​គិត ​មុន​សុំ​ជំនួយ​ពី​អ្នក​ដទៃ​ ​គិត​អ្វី​មួយ​ស៊ី​ជម្រៅ ចូលចិត្ត​វិភាគ និង​រឿង​​ផ្សេង​ៗ​ដែល​កើត​មាន​នៅ​ជុំវិញ​អ្នក។ ​លើស​ពី​នេះ ​អ្នក​សកម្ម ចូលចិត្ត​ស្រាវ​ជ្រាវ ​ស្វែង​រក​អ្វី​​​មួយ​ដែល​អ្នក​ដទៃ​យល់​ថា​ពិបាក ​ចូលចិត្ត​ស្រមើស្រមៃ​លើ​ការងារ​​ហត្ថកម្ម។ ដោយសារ​តែ​អ្នក​ហាក់​ងប់​ងុល​​លើ​គំនិត​ខ្លួន​​ឯង ​​មាន​ទំនោរ​ស្ងាត់​ស្ងៀម ឯករាជ្យ និង​កម្រ​ជួប​ជុំ​មិត្ត​ភក្កិ ​ចំណាយ​ពេល​តែ​ឯង​ច្រើន ​ទើប​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​ភាព​ស្ងៀម​ស្ងាត់។ បើ​ទោះ​បី​ជា​ក្នុង​ហ្វូង​មនុស្ស ក៏​អ្នក​រក្សា​បាន​នូវ​អត្តចរិត​ស្ងាត់​ស្ងៀម និង​កម្រ​ជជែក​ ឬ​និយាយ​រឿង​ខ្លួន​ឯង​ប្រាប់​អ្នក​ដទៃ​ណាស់។

​រូប​​ទី​៣

10% Introvert, 90% Extrovert

​អ្នកដទៃ​យល់​ថា​កក់​ក្តៅ​នៅពេល​បាន​រាប់​អាន​អ្នក ​ហើយ​ជីវិត​របស់​​ពួក​គេ​ភ្លឺស្វាង​ប្រៀប​ដូច​ជា​​ព្រះ​អាទិត្យ។ ​អ្នក​បាន​ជម្រុញ​ឲ្យ​មនុស្ស​ក្បែរ​អ្នក​ប្តូរ​ជា​​គិត​វិជ្ជមាន សុទិដ្ឋិនិយម និង​​ចង់​ដឹង​ចង់​ឃើញ​អ្វី​ល្អ​ៗ។ ​អ្នក​យល់​ថា​ជីវិត​នេះ​ខ្លី​​ណាស់ ​ដូច្នេះ​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដើម្បី​ប្រមូល​បញ្ហា​អី​។ ​ជំនួស​មក​វិញ ​គួ​រតែ​រី​ករាយ​នូវ​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​​សប្បាយ និង​រៀន​ពី​របៀប​ធ្វើ​ឲ្យ​ជីវិត​​មាន​ន័យ​វិញ។ ​និយាយ​ទៅ ​អ្នក​មាន​ថាមពល​ពេញ​រួច​ទៅ​ហើយ ​ហើយ​សកម្ម ស្រស់​ស្រាយ ​ងាយ​ចុះសម្រុង ​ស្អប់​ការ​​រស់​នៅ​ម្នាក់​ឯង។ ​អ្នក​​​ចង់​ស្ងាត់​ស្ងៀម​តែ​ពេល​ដែល​អ្នក​យល់​ថា​អស់​កម្លាំង​ពេក​ប៉ុណ្ណោះ ​ដែល​ជា​ហេតុ​ត្រូវ​ការ​ពេល​វលា​ស្ងាត់​ សម្រាក​លំហែ ដើម្បី​បំពេញ​ថាម​ពល​នៅ​ថ្ងៃ​ស្អែក។

រូប​ទី​៤

30% intovert, 70% Extrovert

​អ្នក​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ជា​នរណា អ្វី​ដែល​អ្នក​ចង់​បាន អ្វី​ដែល​អ្នក​ត្រូវ​ការ​ និង​ដឹង​ថា​​​​ខ្លួន​ឯង​ស្ថិត​ក្នុង​ទីតាំង​អ្វី។ ​អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​មោទកភាព​សម្រាប់​ខ្លួន​ឯង​ដែរ។ ​អ្នក​កម្រ​សង្ស័យ​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​ណាស់ ទោះ​បី​អ្នក​ដទៃ​ហាក់​មិន​​ជឿជាក់​អ្នក​ក៏​ដោយ។ ​អ្នក​មិន​ខ្វល់​ថា​ពួក​គេ​គិត​យ៉ាង​ណា​ ឬ​និយាយ​អ្វី​ឡើយ។ ​អ្នក​នៅ​តែ​រាប់​អាន​មិត្ត​ភក្កិ ​ព្យាយាម​ចូល​សង្គម ​​​តាម​លទ្ធភាព​ដែល​អាច។ ​អ្នក​ជា​មនុស្ស​ឯក​រាជ្យ ​រឹង​មាំ ​មិន​ខ្លាច​ដើរ​លើ​ផ្លូ​វ​ជីវិត​ដែល​ឯកា​ម្នាក់​ឯង​ឡើយ។ ​អ្នក​ស្គាល់​ពី​របៀប​រក្សា​តុល្យភាព​ជីវិត​ឯក​ជន​របស់​អ្នក និង​សង្គម​ដែល​អ្នក​រស់​នៅ​ហើយ។

​រូប​ទី​៥

50% Introvert, 50% Extrovert

​អ្នក​យល់​ថាពិភព​លោក​នេះ​ស្រស់​ស្អាត ​ជាកន្លែ​ង​ដែល​ផ្តល់​នូវ​ភាព​រីក​រាយ និយាយ​​ទៅ​អ្នក​ឃើញ​ថា​​គ្រប់​យ៉ាង​សុទ្ធ​តែ​វិជ្ជមាន។ អ្នក​ចេះ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ពោរពេញ​ដោយ​ពន្លឺ ​មិន​ស៊ាំ​ញ៉ាំ​ច្រើន។ ​អ្នក​សក្តិសម​ជា​​មនុស្ស​របស់​សង្គម​ពិត​មែន ​ហើយ​តែង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​​អ្នក​ដទៃ​នៅ​ពេល​ទៅ​កន្លែង​ណា​មួយ។ ​ពេល​ខ្លះ អ្នក​រៀង​ប្លែក​ៗ​ដែរ កប់​ខ្លួន​ឯង​ចោល​ក្នុង​ពិភព​ងងឹត ដែល​ធ្វើ​ឲ្យ​បាត់​អស់​ភាព​​ច្នៃ​ប្រឌិត និង​ការ​តាំង​ចិត្ត​របស់​ខ្លួន​ឯង។

ប្រភព៖ ngoisao ប្រែ​សម្រួល៖ លឹម សុនា