មិនមានអ្វីច្រើន ក៏ពេញលេញខ្លាំង សម្រាប់មនុស្សដែលអាចរក្សា ៤ រឿងនេះក្នុងជីវិតបាន

  • 2022-06-13 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៏មនុស្សជាអ្វីដែលអាចនឹងពិបាកគ្រប់គ្រងបំផុតហើយនៅក្នុងលោកនេះ តែសម្រាប់មនុស្សដែលអាចរក្សា ៣ យ៉ាងនេះបាន ជីវិតច្បាស់ជារីករាយខ្លាំងជាងមុនមិនខាន៖

១. យល់ពីអារម្មណ៏ និង ទុក្ខលំបាកអ្នកដទៃ

ការមានអារម្មណ៏យល់ពីទុក្ខសោកអ្នកដទៃអាចជាអ្វីដែលសំខាន់បំផុត ដើម្បីរក្សាទំនាក់ទំនងមួយអោយរឹងមាំបាន មិនថាជារឿងស្នេហា ឬ ក៏ជាទំនាក់ទំនងទូទៅនោះទេ។ អ្វីដែលមនុស្សភាគច្រើនតែងតែរំពឹងទុកនោះ គឺអ្នកដទៃមានការគិត និង យល់ឃើញដូចអ្នកដែរ តែគិតមួយបែបនេះគឺមិនត្រឹមត្រូវនោះទេ។ មនុស្សម្នាក់ៗមានប្រវត្ថិខុសៗគ្នា ឆ្លងកាត់ការលំបាកខុសៗគ្នា។ ហេតុនេះហើយ អ្នកមិនចាំបាច់ត្រូវយល់ស្របនឹងអ្នកដទៃនោះទេ តែគួរតែព្យាយាមស្វែងយល់ពីមូលហេតុនៅពីក្រោយការសម្រេចចិត្តរបស់ពួកគេ។

២. ភាពក្លាហាន

ភាពក្លាហានជាអ្វីដែលមនុស្សអាចស្វែងរកសេចក្ដីសុខពិតប្រាកដមួយសម្រាប់ខ្លួនឯងតែងតែមាន។ ភាពក្លាហានអាចនឹងសាមញ្ញណាស់ ជាការដែលអាចកំណត់គោលដៅសម្រាប់ខ្លួនឯង និង ធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើអោយក្ដីស្រម៉ៃទាំងនោះកើតឡើងបាន។ គ្មានអ្វីនៅក្នុងជីវិតនេះដែលទៀងទាត់នោះទេ អ្វីដែលធ្វើអោយជីវិតមនុស្សម្នាក់ៗខុសប្លែកគ្នាខ្លាំងនោះគឺ ភាពក្លាហាន និង ការជឿជាក់លើខ្លួនឯងនេះហើយ។

៣. ការអត់ធ្មត់

មនុស្សភាគច្រើនតែងនិយាយថាគ្រឹះដ៏រឹងមាំដើម្បីកសាងការអត់ធ្មត់ គឺការចេះយល់ពីចិត្តគេឯង។ មានតែមនុស្សដែលយល់ថាពិភពលលោកនេះពិបាកយ៉ាងណា ទើបមិនចេះតែរិះគន់ពីការសម្រេចចិត្តរបស់អ្នកដទៃនោះ។ គួរតែព្យាយាមកុំវាយតម្លៃការសម្រេចចិត្តអ្នកដទៃ ហើយស្ដីបន្ទោសលើកំហុស និង អ្វីដែលពួកគេមិនពេញចិត្តពីជីវិតខ្លួនឯង។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម