Johnny Depp ប្រកាសលក់ Penthouse ធ្លាប់រស់នៅជាមួយ Amber Heard តម្លៃជាង១០លានដុល្លារ
- 2022-06-13 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Johnny Depp ប្រកាសលក់ Penthouse ធ្លាប់រស់នៅជាមួយ Amber Heard តម្លៃជាង១០លានដុល្លារ
កំពូលតារាសម្ដែងប្រុសអាមេរិក Johnny Depp បានសម្រេចចិត្តលក់ចេញនូវខុនដូតម្លៃថ្លៃរបស់ខ្លួន ដែលជាកន្លែងធ្លាប់រស់នៅជាមួយអតីតភរិយា Amber Heard។
កាលពីថ្ងៃទី ៨ ខែមិថុនាមុននេះ បណ្ដាញព័ត៌មាន The Sun បានរាយការណ៍ថា តារាសម្ដែងប្រុសលំដាប់ A អាមេរិក Johnny Depp បានប្រកាសលក់ ផ្ទះខុនដូ penthouse របស់ខ្លួននៅទីក្រុង Los Angeles ចេញហើយ។ នេះគឺជាជម្រកដែលលោក និងតារាសម្ដែងស្រី Amber Heard ធ្លាប់រួមរស់ជាមួយគ្នារយៈពេល ១៥ខែ មុនពេលពួកគេបែកផ្លូវ និងឈានដល់ការប្ដឹងផ្ដល់ថ្មីៗនេះ។
គេហដ្ឋានខាងលើ ស្ថិតក្នុងគម្រោង Columbia Tower ដោយតារាប្រុសអាយុ ៥៦ឆ្នាំ នៅឆ្នាំ២០០៧ បានទិញ៥ខ្នងជាប់គ្នា ក្នុងតម្លៃសរុប ១២.៧៨លានដុល្លារ។ នៅពេលនេះ លោកប្រកាសលក់ចេញមួយខ្នងដែលខ្លួនធ្លាប់នៅជាមួយអតីតភរិយាក្នុងតម្លៃ ១.៧៦លានដុល្លារ។
ប្រភពដដែលបានឲ្យដឹងថា ផ្ទះនេះត្រូវបានប្រកាសលក់ភ្លាមៗក្រោយពេល តួរឿង Pirates of the Caribbean ឈ្នះការប្ដឹងរបស់ប្រពន្ធ និងទទួលបានសំណង១៥លានដុល្លារ៕