ទ្រព្យសម្បត្តិ ៥៣លានដុល្លារ នៅវ័យ ២១ឆ្នាំរបស់ Billie Eilish
- 2022-06-09 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យសម្បត្តិ ៥៣លានដុល្លារ នៅវ័យ ២១ឆ្នាំរបស់ Billie Eilish
ស្ថិតក្នុងវ័យដ៏ក្មេងខ្ចី តារាចម្រៀងស្រីល្បីឈ្មោះអាមេរិក Billie Eilish មានទ្រព្យសម្បត្តិដែល តារាភាគច្រើនស្រមៃចង់បាន។
កាលពីថ្ងៃទី ៧ ខែមិថុនាមុននេះ បណ្ដាញព័ត៌មាន Forbes បានរាយការណ៍ថា ទោះបីទើបមានវ័យ ២១ឆ្នាំ ក៏ពិតមែន តែម្ចាស់បទ Bad Guy កំពុងមានទ្រព្យសរុបដល់ទៅ ៥៣លានដុល្លារ។ លុយភាគច្រើនរបស់ តារាវ័យក្មេងរូបនេះបានមកពី តម្លៃខ្លួនសម្ដែងចម្រៀង ផ្សាយពាណិជ្ជកម្ម និងប្រគុំតន្ត្រី។
ចំណូលធំបំផុត របស់តារាស្រីកើតឆ្នាំ ២០០១ បានមកពីការប្រគុំតន្ត្រីទេសចរណ៍ When We All Fall Asleep ដែលរកចំណូលបានសរុបដល់ទៅ ១៨លានដុល្លារ។ សម្រាប់ការប្រគុំតន្រ្តី Happier Than Ever នាងរកចំណូលបន្ថែមបាន ១៣.៧លានដុល្លារ។
ខ្សែភាពយន្តនិយាយពីជីវិតរបស់ Billie ក៏ត្រូវបាន Apple ទិញវិញក្នុងតម្លៃ ២៥លានដុល្លារ ដែលធ្វើឲ្យទ្រព្យរបស់នាងកាន់តែកើនឡើង។ ទន្ទឹមនឹងនេះ ជាមួយចំនួនអ្នកតាមដាន ១០៣លានលើបណ្ដាញសង្គម Instagram រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មរបស់ តារាអាយុ២១ឆ្នាំ ទទួលបានពី២០ ទៅ៣០ម៉ឺនដុល្លារ។ សម្រាប់ Youtube វិញ នាងទទួលបានថវិការមួយឆ្នាំចំនួន ៥.៨លានដុល្លារ៕