Johnny Depp ចាយអស់៥០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ
- 2022-06-03 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Johnny Depp ចាយអស់៥០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ
ធ្លាប់ជាតារាសម្ដែងប្រុសដែលមានចំណូលខ្ពស់ជាងគេនៅហូលីវូដ កំពូលតារាសម្ដែងប្រុសអាមេរិក Johnny Depp បានចាយអស់ដល់ទៅ ៥០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ។
កាលពីថ្ងៃទី ២ ខែមិថុនា កន្លងទៅនេះ បណ្ដាញព័ត៌មាន The Sun បានរាយការណ៍ថា ក្រោយរយៈពេលប្ដឹងផ្ដល់គ្នាអស់រយៈពេល ៦ សប្ដាហ៍ នៅទីបំផុត ជម្លោះរវាងកំពូលតារាសម្ដែងប្រុសអាមេរិក Johnny Depp និង តារាសម្ដែងស្រី Amber Herd ក៏ត្រូវបានបញ្ចប់ដោយខាងប្រុសជាអ្នកឈ្នះ និងទទួលបានប្រាក់សំណងចំនួន ១៥លានដុល្លារ។
ប្រាភពដដែលបានឲ្យដឹងថា ទោះបីជាបានឈ្នះអតីតប្រពន្ធក៏ដោយ តែប្រភពខាងលើបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់តារាអាយុ ៥៨ឆ្នាំបានស្រកចុះច្រើនគួរឲ្យកត់សម្គាល់។ បណ្ដាញព័ត៌មាន Telegraph បានឲ្យដឹងថាចំណូលរបស់ តួរឿង Caribbean ភាគច្រើនបានមកពីការថតរឿង ដោយក្នុងឆ្នាំ ២០១២ ទ្រព្យសរុបរបស់លោកគឺ ៦៥០លានដុល្លារ យ៉ាងណាក្ដី នៅបច្ចុប្បន្ន លោកនៅសល់តែ ១៥០លានដុល្លារ ពោលបានចាយអស់ ៥០០លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ។
ចំណាយធំបំផុតរបស់លោកនោះគឺ ទិញប្រាសាទមួយនៅប្រទេសបារាំងក្នុងតម្លៃ ៧៥លានដុល្លារ។ ចំណាយ ១៨លានដុល្លារទិញទូកលំហែកម្សាន្ត និង ៥.៣៥លានដុល្លារ ដើម្បីទិញកោះចំនួន៣។