ពាក្យពេចន៍មួយចំនួន ដែលគួរនិយាយ បើនរណាម្នាក់ឈ្លើយដាក់អ្នកដោយគ្មានមូលហេតុ

  • 2022-06-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងទាំងអស់គ្នាពិតជាធ្លាប់បានជួបរួចមកហើយជាមួយភាពឈ្លើយរបស់នរណាម្នាក់ធ្វើមកលើយើង និងសឹងតែទាំងអស់គ្នាហើយដែលបានធ្វើ ឬជួបប្រទះរឿងទាំងនេះមិនថានៅកន្លែងធ្វើការ សាលា ឬទីសាធារណៈឡើយ។ ការទទួលរងការស្រែកដាក់ បញ្ជា ស្តីឲ្យ ឬក៏ទម្លាក់កំហុសដោយគ្មានហេតុផលនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអាក់អន់ចិត្ត ខឹង និងបាក់ទឹកចិត្តជាមួយទេ។

មនុស្សខ្លះអាចនឹងធ្វើការឆ្លើយតមទៅនឹងទង្វើទាំងនោះវិញទាំងកំហឹងដែលជាហេតុបង្កឲ្យមានបញ្ហាឬជម្លោះ ប៉ុន្តែអ្នកគួររៀនប្រើពាក្យពេចន៍ដែលអាចជួយឲ្យអ្នកធ្វើការឆ្លើយតមទៅកាន់មនុស្សប្រភេទនេះបានដោយសន្តិវិធីវិញ ទើបធ្វើឲ្យអ្នកមើលទៅជាមនុស្សចេះដឹងខ្ពស់៖

  • បើអ្នកឯងគ្មានពាក្យអ្វីល្អៗដែលត្រូវនិយាយទេ កុំនិយាយវាចេញល្អជាង
  • បើអ្នកឯងមិនចេះប្រើពាក្យគួរសមទេ ចាំពេលចេះ ចាំមកនិយាយជាមួយខ្ញុំ
  • គួរតែធ្វើការគិតឡើងវិញទៅលើអ្វីដែលខ្លួនទើបតែបាននិយាយចេញមកផង
  • ខ្ញុំអនុគ្រោះឲ្យភាពឈ្លើយរបស់អ្នកចុះ ពីព្រោះវាជាលើកដំបូង
  • ខ្ញុំមិនចូលចិត្តឲ្យនរណាម្នាក់និយាយដាក់ខ្ញុំបែបនឹងទេ
  • ខ្ញុំដឹងថាអ្នកមានអារម្មណ៍មិនល្អ ខឹង តែមិនគួរប្រើពាក្យឈ្លើយៗមកដាក់ខ្ញុំទេ
  • ហើយគួរគិតឲ្យបានមែនទែនមុននឹងនិយាយអ្វីមួយទៅកាន់នរណាម្នាក់នោះ

មិនចាំបាច់និយាយ ឬធ្វើអ្វីដើម្បីកែលំអជាមួយមនុស្សដែលឈ្លើយនោះទេ ធ្វើអ្វីដែលអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អ ប្រសិនបើស្ថានភាពកាន់តែយ៉ាប់យឺននោះគួរតែបញ្ឈប់ការសន្ទនាជាមួយមនុស្សឈ្លើយនោះ ហើយបើសិនជាអាចគួរដើរចេញទៅ គ្មានអ្នកចាញ់ឈ្នះឡើយ តែវាជាទង្វើដែលមនុស្សចេះដឹងធ្វើ៕

ចុចអានបន្ដ៖ វិធីល្អៗ ដែលជួយឲ្យនារីៗទទួលបានទំនុកចិត្តមកវិញ ទោះបីកំពុងជួបរឿងបរាជ័យក៏ដោយ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម