ប្ដីប្រពន្ធ Rain និង Kim Tae Hee ជាអ្នកក្ដាប់ក្នុងដៃអចលនទ្រព្យថ្លៃជាងគេក្នុងសិល្បៈកូរ៉េ
- 2022-05-26 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធ Rain និង Kim Tae Hee ជាអ្នកក្ដាប់ក្នុងដៃអចលនទ្រព្យថ្លៃជាងគេក្នុងសិល្បៈកូរ៉េ
គូស្វាមីភរិយាក្នុងសិល្បៈកូរ៉េល្បីឈ្មោះ Rain និង Kim Tae Hee រកចំណូលបានខ្ពស់កប់ពពកពីការទិញ លក់អចលនទ្រព្យ។
កាលពីថ្ងៃទី ២៤ ខែឧសភាមុននេះ បណ្ដាញព័ត៌មាន News1 បានរាយការណ៍ថា ទិន្និន័យអំពីអចលនទ្រព្យរបស់សិល្បករ និងសិល្បការិនីកូរ៉េថ្មីបំផុតបានបង្ហាញឲ្យឃើញថា ប្ដីប្រពន្ធ តារាចម្រៀង និងសម្ដែង Rain- Kim Tae Hee កំពុងកាន់កាប់អចលនទ្រព្យតម្លៃខ្ពស់ជាងគេ។
តាមនោះដែរ ក្នុងឆ្នាំ ២០២១ គូស្នេហ៍នេះ ទិញអគារកម្ពស់ ៨ជាន់មួយនៅទីក្រុងសេអ៊ូល ក្នុងតម្លៃ ៨០លានដុល្លារ។ អគារស្ថិតនៅចំកណ្ដាលក្រុង ឃ្លាតរ៉ារទេះភ្លើង Gangnam ត្រឹម២នាទី ដែលមានទំហំដី ៤៨៦ម៉ែត្រការ៉េ និងទំហំអគារ ២៩០៤ម៉ែត្រការ៉េ។ ប្រភពដដែលបានឲ្យដឹងថា ក្រោយជួសជុលសារជាថ្មី និងដាក់ឲ្យជួល អគារនេះ បច្ចុប្បន្នមានតម្លៃពី ១០០ ទៅ១២០លានដុល្លារ។
មុននោះដែរ ស្រីស្រស់ប្រុសស្អាតនេះ ក៏ទើបតែចំណេញ ២.៥លានដុល្លារ ពីការលក់ផ្ទះអាពាហ៍ពិពាហ៍របស់ខ្លួន ដែលទិញការពីឆ្នាំ ២០១៦ ក្នុងតម្លៃ៤លានដុល្លារ ហើយលក់វិញបានក្នុងតម្លៃ ៦.៥លានដុល្លារ។
លំដាប់ថ្នាក់លេខ២ បានទៅលើកំពូលតារាសម្ដែងស្រី Jun Ji Hyun ដោយនាងបានទិញអគារពាណិជ្ជកម្មនៅខណ្ឌ Gangseo ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៤១លានដុល្លារ។ លេខ៣បានទៅលើ តារាចម្រៀង Jung Yong Hwa ដែលលោកមានបានទិញអគារកម្ពស់ ៧ជាន់ នៅខណ្ឌ Mapo ទីក្រុងសេអ៊ូលក្នុងតម្លៃ ១១.៩លានដុល្លារ៕