ពាក្យពេចន៍នឹងមតិយោបល់ ១៤ ប្រភេទដែលអ្នកមិនគួរប្រើ ឬនិយាយទៅកាន់អ្នកដទៃ

  • 2022-05-25 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការផ្ដល់មតិយោបល់ ឬពាក្យពេចន៍ដែលអ្នកបាននិយាយចេញទៅកាន់អ្នកដទៃនៅពេលណាដែលអ្នកកំពុងតែខឹង វាអាចនឹងបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដែលអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ និងអាចបំផ្លាញឆាកជីវិតរបស់ពួកគេថែមទៀតផង បើទោះបីជាអ្នកមិនមានន័យថាចង់ធ្វើបាបអ្នកដទៃក៏ដោយ។ វានឹងធ្វើឲ្យមនុស្សនោះមានការឈឺចាប់កាន់តែខ្លាំង ប្រសិនបើវាចេញមកពីមនុស្សដែលខ្លួនស្រឡាញ់ ដូច្នេះរាល់ការបញ្ចេញមតិយោបល់ និងការប្រើប្រាស់ពាក្យសម្ដីទៅកាន់អ្នកដទៃ ត្រូវធ្វើការពិចារណាឲ្យបានត្រឹមត្រូវ មានកម្រិត និងមានដែនកំណត់។

ត្រូវដឹងថានៅពេលដែលអ្នកបាននិយាយអ្វីមួយចេញហើយ អ្នកនឹងមិនអាចយកវាមកវិញបានឡើយ។ អ្នកអាចធ្វើការសុំទោសបាន ប៉ុន្តែអ្នកនឹងមិនអាចលុបចោលការឈឺចាប់ទាំងស្រុង ឬធ្វើការជួសជុលអ្វីគ្រប់យ៉ាងបានដូចដើមវិញទេ។ វាអាចនឹងបំបាក់ទំនុកចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកសុំទោសក៏ដោយ អ្នកនឹងមិនអាចស្ដារទំនុកចិត្តដែលអ្នកបានធ្វើឲ្យពួកគេបាត់បង់នោះត្រលប់មកវិញទេ តែអ្វីដែលល្អបំផុតនោះគឺអ្នកគួរតែជៀសវាង​ការ​បញ្ចេញ​មតិយោបល់​អវិជ្ជមាន​គ្រប់ពេល មិនថាអ្នកកំពុងតែខឹងឬអត់ក៏ដោយ។

ចំណាយពេលខ្លះដើម្បីអានមតិពាក្យពេចន៍អវិជ្ជមានទាំងនេះដែលអ្នកមិនគួរនិយាយនៅពេលមានកំហឹងឡើយ និងសូមចងចាំថាការសុំទោសគឺពិបាកនឹងធ្វើណាស់ ហើយវាមិនមែនតែងតែអាចជួសជុលរឿងគ្រប់យ៉ាងបាននោះទេ ដូច្នេះគួរជៀសវាងការបញ្ចេញពាក្យពេចន៍នឹងមតិអវិជ្ជមានទាំងនេះទៅកាន់អ្នកដទៃ៖

  • ខ្ញុំ​ស្អប់​អ្នក (វាគឹជាពាក្យពេចន៍ដ៏អាក្រក់បំផុតដែលអ្នកមិនគួរប្រើប្រាស់វាឡើយ)
  • ខ្ញុំប្រាថ្នាថាអ្នកមិនដែលជាផ្នែកមួយនៃឆាកជីវិតរបស់ខ្ញុំឡើយ
  • អ្នកតែងតែធ្វើបែបនេះ
  • ខ្ញុំ​គិត​ថា​ចំណង់​ចំណូល​ចិត្ត ឬគោលដៅ​របស់​អ្នក​គឺគ្មានតម្លៃ​អ្វីសោះ
  • ខ្ញុំមិនខ្វល់អំពីអ្វីដែលអ្នកចង់និយាយនោះទេ
  • ខ្ញុំមិនចង់ជួបអ្នកឯងម្តងទៀតឡើយនៅក្នុងឆាកជីវិតនេះ
  • ខ្ញុំស្អប់មនុស្សទាំងអស់ដែលមាននៅក្នុងឆាកជីវិតរបស់អ្នក
  • វាបានកើតឡើងក៏ដោយសារតែអ្វីដែលអ្នកបានធ្វើ (វាជាការទម្លាក់កំហុស)
  • ខ្ញុំជឿថាអ្នកឯងនឹងមិនធ្វើការផ្លាស់ប្ដូរឡើយ
  • អ្នកសមនឹងទទួលបានរឿងអាក្រក់ៗដែលបានកើតឡើងចំពោះអ្នក
  • ខ្ញុំសឹងតែមិនជឿសោះថាអ្នកឯងល្ងង់ដល់ថ្នាក់នឹង
  • ខ្ញុំបានធ្វើរឿងច្រើនណាស់សម្រាប់អ្នក ដូច្នេះអ្នកជំពាក់ខ្ញុំ
  • យើងគួរតែបែកគ្នាទៅ (នេះជាពាក្យអវិជ្ជមានមួយដែលអ្នកអាចនឹងមានការសោកស្ដាយនៅពេលក្រោយ)
  • បំភ្លេច​វា​ចោល​ទៅ (អ្នក​ប្រហែល​មិន​គិត​ថា​ពាក្យ​ទាំង​នេះ​ជា​មតិ​អវិជ្ជមាន​នោះទេ ប៉ុន្តែ​វា​ជាពាក្យដែលអាចបញ្ឈប់​ការ​សន្ទនា​របស់អ្នកបាន)

ពេល​ដែល​អ្នក​មាន​កំហឹង អារម្មណ៍​របស់​អ្នក​អាច​នឹង​មាន​គ្រប់យ៉ាង វានឹងធ្វើឲ្យអ្នកចង់និយាយអ្វីមួយដែលប៉ះពាល់ដល់អ្នកដទៃ។ សូមចងចាំថាការធ្វើបែបនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ ធ្វើឲ្យមានការឈឺចាប់ផ្លូវចិត្តដែលមិនអាចបំភ្លេចបាន និងធ្វើឲ្យអ្នកមានការសោកស្ដាយបន្ទាប់ពីបាននិយាយរួច។

ពេលខ្លះមនុស្សមិនបានដឹងថាខ្លួនកំពុងតែនិយាយរឿងដែលខ្លួនមិនគួរនោះទេ ដូច្នេះខិតខំព្យាយាមជៀសវាងការប្រើពាក្យពេចន៍ ឬមតិអវិជ្ជមានទាំងប៉ុន្មានខាងលើនេះ ពីព្រោះគ្មានអ្នកម្នាក់ដែលល្អឥតខ្ចោះឡើយ។ ពេលខ្លះអ្នកអាចនឹងនៅតែអាចបង្កើតកំហុស ប៉ុន្តែត្រូវបន្តការធ្វើនឹងជៀសវាងភាពអវិជ្ជមានប្រភេទទាំងនោះឲ្យបានដើម្បីកុំឲ្យខូចខាតឬបាត់បង់ទំនាក់ទំនង និងធ្វើឲ្យអ្នកដទៃមានការឈឺចាប់៕

ចុចអានបន្ត៖ អតចរិតពិត ៦ យ៉ាងនេះដែលអាចបញ្ជាក់បានថាគេម្នាក់នោះគឺជាមនុស្សកុហក

អត្ថបទ៖ Chrel Den