អតចរិតពិត ៦ យ៉ាងនេះដែលអាចបញ្ជាក់បានថាគេម្នាក់នោះគឺជាមនុស្សកុហក

  • 2022-05-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងមួយដែលមនុស្សគ្រប់ៗគ្នាតែងតែប្រាថ្នាចង់បាននោះគឺការមានទំនាក់ទំនងល្អជាមួយមនុស្សដែលមានភាពស្មោះត្រង់ជាមួយពួកគេ។ មានមនុស្សមួយចំនួនធំប្រហែលជាធ្លាប់បានឆ្លងកាត់ដោះស្រាយជាមួយប្រភេទមនុស្សដែលមានផលវិបាកក្នុងការនិយាយការពិត តែតែងតែកុហក។ ប្រសិនបើអ្នកជាមនុស្សដែលមានសតិអារម្មណ៍ល្អ អ្នកប្រាកដជាអាចដឹង ឬមានការសង្ស័យថានរណាម្នាក់កំពុងតែកុហកអ្នក។

នៅពេលដែលអ្នកណាម្នាក់រៀនកុហកដើម្បីធ្វើការបិទបាំកំហុសរបស់ខ្លួន វានឹងក្លាយទៅជាទម្លាប់អាក្រក់ដែលពួកគេមិនអាចធ្វើការគ្រប់គ្រងបានឡើងនៅថ្ងៃក្រោយ។ ទាំងនេះគឺជារឿងដែលពិបាកដោះស្រាយបំផុតសម្រាប់អ្នក ពីព្រោះពួកគេហាក់ដូចជាមានគោលបំណងល្អ ប៉ុន្តែធាតុពិតពួកគេមិនបានផ្ដល់ភាពស្មោះត្រង់នោះទេ។ សម្រាប់អ្នកខ្លះគឺងាយស្រួលនឹងទទួលរងការចាញ់បោលពីការកុហករបស់អ្នកដទៃណាស់ ដូច្នេះអ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចដើម្បីការពារខ្លួនឯង។

តើអ្នកអាចដឹងថាគេនោះកុហកបោកប្រាស់អ្នកបានដោយរបៀបណា? ទាំងនេះគឺជាប្រភេទសកម្មភាពគួរឲ្យសង្ស័យមួយចំនួនដែលអាចបង្ហាញបានថាគេម្នាក់នោះគឺជាប្រភេទមនុស្សកុហក៖

  • ការ​ចោទ​ប្រកាន់​ទៅអ្នកដទៃវាគឺ​ជា​ការ​សង្ស័យមួយ ពីព្រោះ​អ្នក​កុហក​ពិតអាច​នឹង​ព្យាយាម​បំផ្លើសយករួយខ្លួន
  • ការសម្លឹងដោយមិនព្រិចភ្នែកខណៈពេលដែលកំពុងតែមានការជជែកវែកញែកអំពីរឿងអ្វីមួយ វាជាសញ្ញាដែលអាចបញ្ជាក់បាន
  • ការ​ឆ្លើយ​តប​ជាមួយទឹក​មុខនឹងកាយវិការបែបច្រឡោត ឬប្រឆាំងដែលវា​ជា​ការ​បង្ហាញ​ថា​ពួកគេព្យាយាមការពារខ្លួន
  • ការចែករំលែកព័ត៌មានច្រើនលើសលុបពេកដែលអាចបង្ហាញអំពីអាកប្បកិរិយាគួរឲ្យសង្ស័យថាពួកគេអាចនឹងកំពុងតែកុហកអ្នក
  • ការការពារទៅលើចំណុចទាំងឡាយណាដែលងាយនឹងធ្វើឲ្យពួកគេរងគ្រោះ ឬធ្លាក់ចូលទៅក្នុងបញ្ហានានា ដូចជាការប្ដូរប្រធានបទឬសំណួរចម្លើយ
  • មានការពិបាកក្នុងការចងចាំនូវអ្វីដែលអ្នកទើបតែបាននិយាយរួច ហើយងាកមកសួរសំណួរដដែលៗ និងបានធ្វើការផ្លាស់ប្តូរការដកដង្ហើមរបស់ពួកគេ

ប្រសិនបើអ្នកចង់ដឹងថា មនុស្សដែលអ្នកកំពុងតែប្រាស្រ័យទាក់ទង កុហកបោកបញ្ឆោតអ្នកឬអត់ អ្នកអាចសាកល្បងប្រើវិធីងាយស្រួលមួយហៅថា "ភាពផ្អែមល្ហែម យកចិត្ត" ដូចសុភាសិតចាស់តែងតែពោលថា (ចង់ចាប់រុយបានត្រូវប្រើទឹកឃ្មុំមិនមែនទឹកខ្មេះឡើយ)

នៅពេលដែលអ្នកចេញមកសួរត្រង់ៗពេក វាអាចជាការវាយប្រហារដែលធ្វើឲ្យអ្នកមិនទទួលបាននូវអ្វីដែលអ្នកចង់បានឡើយ ប៉ុន្តែវិធីសាស្ត្រសួរចម្លើយបែបនេះក៏មិនមានន័យថាដំណើរការជាមួយមនុស្សគ្រប់គ្នានោះដែរ។ អ្នកត្រូវតែជឿជាក់ទៅលើភាវគតិរបស់អ្នកជានិច្ច ហើយធ្វើការស៊ើបអង្កេតវិនិច្ឆយដើម្បីធានាថាអ្នកអាចលាតត្រដាងអំពីការពិតរបស់មនុស្សនោះ ប្រសិនបើអ្នកមានការសង្ស័យទៅលើអាកប្បកិរិយារបស់នរណាម្នាក់៕

ចុចអានបន្ត៖ វិធីសាស្ត្រល្អៗ ដែលអ្នកគួរធ្វើដើម្បីជួយកាត់បន្ថយបញ្ហាស្ត្រេសពីការងារ

អត្ថបទ៖ Chrel Den