ហេតុផលទាំង ៦ យ៉ាងនេះដែលធ្វើឲ្យដៃគូសង្សារឈានដល់ការក្បត់ចិត្តគ្នា

  • 2022-05-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបោកប្រាស់ក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហាគឺជារឿងដែលតែងតែកើតមានឡើងជាធម្មតានៅក្នុងជីវិតដៃគូសង្សារ ឬគូស្វាមីភរិយា។ មិនថាអ្នកមានហេតុផលអ្វីក៏ដោយនៅពេលបុរស ឬស្ត្រីបោកប្រាស់ក្បត់ចិត្តគ្នាជាលទ្ធផលគឺវាធ្វើឲ្យភាគីទាំងសងខាងមានការឈឺចាប់ និងផ្តល់ផលអាក្រក់ៗជាច្រើនដល់ពួកគេ។

ពេលដែលបុរសនឹងស្ត្រីបោកប្រាស់គ្នាវាអាចជារឿងសាមញ្ញ ឬវាអាចជារឿងស្មុគស្មាញខ្លាំងពីព្រោះវាមិនមែនកើតឡើងដោយអាស្រ័យលើមនុស្សនោះឡើយ តែវាមានមូលហេតុនឹងហេតុផលជាច្រើន។ ជារឿយៗជនរងគ្រោះតែងតែធ្វើការស្តីបន្ទោសខ្លួនឯងដោយឆ្ងល់នឹងលើកហេតុផលថាតើពួកគេបានធ្វើអ្វីខុសទើបសង្សារអស់ចិត្តទៅរកអ្នកថ្មី? ការពិតនោះគឺមិនមែនមកពីអ្នកនោះទេ ដែលគេបោកប្រាស់យើង តែវាគឺជាជម្រើសផ្ទាល់ខ្លួនដែលគេធ្វើនឹងជ្រើសយក។

ទាំងនេះគឺជាហេតុផលចម្បងៗទាំងប្រាំមួយយ៉ាងដែលធ្វើឲ្យដៃគូសង្សារឈានដល់ការក្បត់ចិត្តគ្នា៖

  • ខ្វះការប្រាស្រ័យទាក់ទងផ្នែករាងកាយ និងការនិយាយគ្នាអំពីផ្លូវចិត្តនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ
  • នៅពេលដែលពួកគេមានអារម្មណ៍ថា (ស្នេហារបស់ពួកគេមិនបានធ្វើឲ្យពួកគេសប្បាយចិត្តឬផ្តល់ផលអ្វីឡើយ)
  • ការរករឿងទម្លាក់កំហុសគ្នា និងធ្វើបាបដៃគូរបស់ខ្លួននៅពេលអស់អារម្មណ៍ស្រលាញ់គ្នា
  • នៅពេលដែលពួកគេចង់ចែកផ្លូវគ្នាតែមិនដឹងថាត្រូវធ្វើយ៉ាងណាក្នុងការដើរចេញទើបជ្រើសយកការក្បត់ចិត្តគ្នា
  • ដោយសារដៃគូមួយចំនួនមានចំណង់ផ្លូវភេទខ្លាំងដែលដៃគូម្ខាងទៀតមិនអាចផ្ដល់ឲ្យបានគ្រប់គ្រាន់
  • នៅពេលដែលពួកគេបានធ្វើរឿងខុសរួចទៅហើយ និងតែងតែមានអារម្មណ៍ថាធុញទ្រាន់ឯកកោនៅពេលណាដែលបានឃើញមុខគ្នា ឬនៅជាមួយគ្នា

មិនថាហេតុផលអ្វីក៏ដោយការបោកប្រាស់ក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហាវានៅតែជារឿងខុសឆ្គង។ គ្មាននរណាម្នាក់ដែលចង់បានទំនាក់ទំនងជាមួយមនុស្សដែលមិនមានភាពស្មោះត្រង់ និងកុហកឥតឈប់ឈរនោះទេ។ មនុស្សភាគច្រើនយល់ស្របថា បញ្ហាទាំងនេះពិបាកក្នុងការជួសជុល តែវាអាចធ្វើទៅរួចប្រសិនបើពួកគេមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងឡើងវិញចំពោះការជឿទុកចិត្ត និងការផ្ដល់ភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងរបស់ពួកគេ៕

ចុចអានបន្ត៖ ប៉ុន្មានចំណុចនេះ ដែលអ្នកមិនគួរសុំឲ្យដៃគូធ្វើ ឬអ្នកមិនចាំបាច់ធ្វើការលះបង់ចំពោះគេឡើយ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម