ប៉ុន្មានចំណុចនេះ ដែលអ្នកមិនគួរសុំឲ្យដៃគូធ្វើ ឬអ្នកមិនចាំបាច់ធ្វើការលះបង់ចំពោះគេឡើយ

  • 2022-05-19 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅនៅពេលដែលអ្នកចង់បានអ្វីមួយដែលខ្លួនចង់បាននោះ អ្នកត្រូវតែធ្វើការលះបង់ជាច្រើនជាពិសេសនៅក្នុងទំនាក់ទំនងស្នេហារវាងដៃគូសង្សារ និងគូស្វាមីភរិយា។ ប៉ុន្តែក៏មានសកម្មភាពមួយចំនួនដែលអ្នកមិនគួរធ្វើការលះបង់ចំពោះដៃគូរបស់អ្នកឡើយ ពីព្រោះវាអាចនឹងធ្វើឲ្យជីវិតដៃគូរបស់អ្នកខូចខាច និងគ្មានសុភមង្គលនៅក្នុងទំនាក់ទំនងស្នេហានោះ ជាពិសេសនោះវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។

មិនថាអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងប៉ុណ្ណាក៏ដោយ ការសុំឲ្យដៃគូសង្សារធ្វើការផ្លាស់ប្ដូររឿងអ្វីមួយសម្រាប់តែការចង់បានរបស់ខ្លួននោះ វាអាចនឹងជះឥទ្ធិពលមិនល្អជាច្រើននៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក។ វានឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃណាមួយ ហើយវាមិនមែនជាផ្នែកល្អសម្រាប់ជីវិតស្នេហាឡើយ។

ទាំងនេះគឺជារឿងប្រាំពីរយ៉ាងដែលអ្នកមិនគួរសុំឲ្យដៃគូធ្វើ ឬអ្នកធ្វើវាឡើងដើម្បីផ្គាប់ចិត្តនឹងតម្រូវចិត្តរបស់គេឡើយ៖

  • ការនិយាយបង្អាប់អំពីរូបរាងកាយ ឬការសុំឲ្យដៃគូរបស់អ្នកធ្វើការផ្លាស់ប្ដូររូបរាងកាយដើម្បីតែការចង់បានរបស់អ្នក
  • ការខិតខំប្រឹងប្រែងធ្វើកិច្ចការងារផ្ទះតែម្នាក់ឯង ឬធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានភាពជឿទុកចិត្តពីដៃគូ
  • ការសុំឲ្យអ្នកឈប់គិតទៅលើបំណងប្រាថ្នា និងការបោះបង់ចោលក្តីសុបិន្តរបស់អ្នកដើម្បីអនាគតគ្រួសារឬដៃគូសង្សារ
  • ការស៊ូទ្រាំអត់ធ្មត់ចំពោះការតិះដៀល និងការប្រៀបធៀបពីដៃគូជាមួយនរណាម្នាក់
  • ការសុខចិត្តកាត់ផ្ដាច់ភាពស្និទ្ធិស្នាលពីមិត្តភក្តិ ក្រុមគ្រួសារឬសាច់ញាតិ
  • ការសុំឲ្យអ្នកមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង ដោយមិនបាច់ការជួយពីគាត់
  • និងការសុំឲ្យអ្នកធ្វើការផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់ខ្លួនដើម្បីតម្រូវតាមចិត្តដែលគាត់ចង់បាន

ប្រសិនបើដៃគូសង្សាររបស់អ្នកពិតជាស្រឡាញ់អ្នកពិតមែននោះគាត់នឹងមិនសុំឲ្យអ្នកធ្វើការជ្រើសរើសអ្វីមួយ ឬធ្វើការសម្រេចចិត្តរវាងក្តីស្រឡាញ់ និងក្តីសុបិន្តរបស់អ្នកឡើយ។ ការសម្រេចចិត្តទៅលើអ្វីមួយគួរតែត្រូវបានធ្វើឡើងដើម្បីសុភមង្គលស្នេហា និងភាពសប្បាយចិត្តរបស់ដៃគូសង្សាររបស់អ្នកទាំងពីរ៕

ចុចអានបន្ត៖ រឿងសំខាន់ៗ ដែលដៃគូសង្សារធ្វើនៅពេលអ្នកទាំងពីរគោរពឲ្យតម្លៃគ្នាដោយគ្មានលក្ខខណ្ឌ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម