រើសបៀរមួយសន្លឹក ដើម្បីដឹងថាសប្ដាហ៏នេះសំណាងនឹងកើតមាននៅផ្នែកណានៃជីវិតអ្នក

  • 2022-05-22 04:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើចង់ដឹងពីលាភសំណាងក្នុងពេលដ៏ខ្លីខាងមុននេះ ការទស្សន៏ទាយមួយនេះគឺត្រូវចិត្តអ្នកតែម្ដងហើយ

សន្លឹកបៀរទី ១

សន្លឹកបៀរមួយនេះបង្ហាញថា បើ់សិនជាអ្នកចង់បើកផ្លូវអោយលាភសំណាងរត់តម្រង់មករកអ្នកមិនឈប់នោះ គួរតែព្យាយាមរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ឆាតទៅសួរសុខទុក្ខមិត្តភក្តិដែលខានទាក់ទងគ្នាយូរមកហើយ ឬ ខលទៅលេងបងប្អួនក្រុមគ្រួសារដែលនៅឆ្ងាយពីអ្នក ធានាថាសំណាងនឹងកើតមានមកលើអ្នក ដោយនឹកស្មានមិនដល់នោះទេ។

សន្លឹកបៀរទី ២

ចំពោះអ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះវិញ លាភសំណាងអ្នកគឺស្ថិតនៅលើរឿងស្នេហា។ ចំពោះអ្នកដែលនៅខ្លួនមួយនៅឡើយ អាចនឹងជួបមនុស្សដែលអាចធ្វើអោយអ្នករំជួលចិត្ត ជីវិតក៏បានស្រស់ស្រាយជាងមុនច្រើន។ អ្នកទាំងមានលក្ខណះ​ និង ចរិតឬកពាស្រដៀងគ្នាច្រើនណាស។ សម្រាប់អ្នកដែលរៀបការរូចវិញ ស្នេហាក៏កាន់តែល្អូកល្អឺន ថែមមួយកម្រិតទៀត។

សន្លឹកបៀរទី ៣

ក្នុងពេលដ៏ខ្លីខាងមុននេះអ្នកនឹងដំណឹងល្អពីរឿងលុយកាក់ ដោយមានប្រភពចំណូលថ្មីមួយអាចជួយរកប្រាក់អោយអ្នកបានយ៉ាងច្រើនជាងមុន។ ព្រោះតែបែបនេះហើយ ជីវភាពដែលធ្លាប់តែយ៉ាប់យ៉ឺនរឿងលុយកាក់នេះ នឹងអាចប្រសើរជាងមុនច្រើន រស់នៅដោយស្រណុកសុខស្រួលជាងមុន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម