រើសនំខេកដែលអ្នកពេញចិត្ត ដើម្បីដឹងថាក្នុងពេលដ៏ខ្លីខាងមុខនេះអ្នកនឹងជួបរឿងលំបាកដែរទេ

  • 2022-05-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តនំខេកទី...

នំខេកទី ១

ពេលមិនល្អកន្លងមកត្រូវរសាយក្នុងពេលឆាប់ៗនេះមិនខាន។ ទោះជាពេលកន្លងមកអាចនឹងមិនងាយស្រួលនោះទេសម្រាប់អ្នក តែអ្នកអាចរៀនបានពីការលំបាកទាំងនេះយ៉ាងច្រើន។ អ្នកជាមនុស្សដែលមានភាពវៃឆ្លាត មានការតាំងចិត្តខ្ពស់ ការលំបាកល្មមៗ មិនមែនជាការលំបាកនោះទេ។

នំខេកទី ២

ថ្ងៃល្អៗ សម្រាប់អ្នកអាចនឹងនៅឆ្ងាយនៅឡើយ ព្រោះការលំបាកទាំងនោះមិនទាន់ឆ្លងផុតនៅឡើយនោះទេ។ អ្នកជាមនុស្សសដែលមានការប្រឹងប្រែងធ្វើការ ចូលចិត្តអ្វីដដែលសាមញ្ញៗ ព្រមទាំងមានសន្តានចិត្តល្អថែមទៀត។ អ្នកតែងតែរួសរាយជាមួយមនុស្សជុំវិញ។ ដើម្បីអោយជីវិតអ្នកកែប្រែ កាន់តែប្រសើរឡើង អ្នកត្រូវតែព្យាយាមដើរចេញពីកន្លែងដែលអ្នកមានអារម្មណ៏ថាស្ងប់សុខ។

នំខេកទី ៣

ថ្ងៃដែលអ្នករងចាំ នឹង ធ្វើដំណើរមកដល់ក្នុងពេលឆាប់ៗនេះមិនខាន។ អ្នកជាមនុស្សដែលមានភាពវៃឆ្លាត និង ពោរពេញដោយទេពកោសល្យ មានចិត្តចង់រៀនចង់សូត្រ មានច្បាប់ទម្លាប់សម្រាប់ខ្លួនឯង តែងតែចង់ក្លាយជា Version ដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ អ្នកតែងតែព្យាយាមរៀនសូត្រពីមនុស្សជុំវិញខ្លួន។

នំខេកទី ៤

ការលំបាកទាំងឡាយនៅក្នុងជីវិតអ្នក គ្រាន់តែជាការលំបាកក្នុងរយៈពេលខ្លីនោះទេ។ ជីវិតអ្នកក្នុងពេលនេះ អ្នកអាចនឹងមានអារម្មណ៏ថាជិវិតអ្នកងងឹតស្លុង មិនដឹងថាត្រូវដើរទៅតាមច្រកណានោះទេ។ តែវានឹងនៅតែមាននេះរហូតនោះទេ អោយតែអ្នកមិនបោះបង់ការព្យាយាមនោះ ជីវិតអ្នកនឹងឆ្លងកាត់ព្យុះភ្លៀងក្នុងពេលឆាប់ៗនេះមិនខាន។

ប្រភព៖ Eva ប្រែសម្រួល៖ ​Iv Madalen

អត្ថបទពេញនិយម