រើសផ្កាដែលពេញចិត្តមួយមើល ដើម្បីដឹងថាអ្នកចំណាយពេលចាស់ទៅបែបណា

  • 2022-05-19 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិិនជាអ្នកពេញចិត្ត...

ផ្កា A

ជីវិតពេលចាស់ទៅសម្រាប់អ្នកនឹងពោរពេញដោយទ្រព្យសម្បតិ្តហូរហាមិនខ្វះនោះទេ។ អ្នកជាប្រភេទមនុស្សដែលអាចអោយអ្នកដទៃមករំខានអារម្មណ៏ខ្លាំងណាស់។ អ្នកតែងតែមានទម្លាប់ក្នុងការប្រឹងប្រែងធ្វើការងារជាខ្លាំង តែងតែមានព្យាយាមរកលុយចូលផ្ទះជានិច្ច។ សម្រាប់អ្នកបើរកបាន ១០០ ក៏សន្សំទុកទៅ ៩០ ទៅហើយ។ នៅពេលដែលមានវ័យមិនច្រើន ជីវិតការងារអាចនឹងមិនមានភាពងាយស្រួលនោះទេ តែមកសំណាងត្រង់រឿងកូនចៅនេះទៅវិញ។ តែទោះជាយ៉ាងអោយតែមានការខិតខំប្រឹងប្រែមិនបោះបង់នោះ ឱកាសល្អៗជាច្រើននឹងតម្រង់ជួរមករកអ្នកមិនខាន។

ផ្កា B

អ្នកនឹងប្រើប្រាស់ជីវិតពេលចាស់ទៅយ៉ាងល្អ ពោរពេញដោយសុភមង្គលយ៉ាងខ្លាំងបំផុត។ អ្នកជាមនុស្សដែលមានភាពស្ងប់ស្ងាត់ រឹងប៉ឹង និង ចូលចិត្តសម្លឹងមើលរឿងរ៉ាវដែលកើតនៅក្នុងជីវិតនៅក្នុងផ្លូវល្អជានិច្ច។ អ្នកមិនសូវជាមានទំនោរក្នុងការចង់បានរបស់របសហ៉ឹហ៊ាអ្វីខ្លាំងក្លានោះទេ អ្នកតែងតែជឿជាក់ថាសេចក្ដីសុខពិតប្រាកដមិនមែនស្ថិតល់របស់របរទាំងនោះឡើយ។ អ្វីដែលអ្នកប្រាថ្នាចង់បានខ្លាំងបំផុតននៅក្នុងជីវិតនេះជាគ្រួសារដ៏កក់ក្ដៅមួយ និង ធ្វើការងារដែលអ្នកស្រលលាញ់ពេញចិត្តនេះតែម្ដង។ មួយជីវិតនេះ អ្នកតែងតែសន្យានឹងខ្លួនឯងថាមិនរត់តាមលុយដាច់ខាត តែក៏មិនអោយជីវិតខ្លួនខ្វះខាតនោះទេ។

ផ្កា C

អ្នកនឹងចំណាយពេលចាស់ទៅជាមួយនឹងកូនចៅពេញផ្ទះពោរពេញដោយសុភមង្គលយ៉ាងខ្លាំងបំផុត។​ អ្នកជាប្រភេទមននុសស្សដែលស្រលាញ់ភាពស្រស់ស្អាត និង តែងតែអាចធ្វើអោយមនុស្សជុំវិញខ្លួនមានអារម្មណ៏ពេញចិត្តជាខ្លាំងពេលបាននៅក្បែរ ជាពិសេសត្រង់ថាអ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង ស្វាហាប់ថែមទៀត។ អ្នកហ៊ានហើយក៏មិនខ្លាចក្នុងការធ្វើអោយសុបិន្តទាំងនោះក្លាយមកជាការពិតផងដែរ។

ផ្កា D

ប៉ុន្មានឆ្នាំខាងមុខនេះអាចនឹងមិនមានភាពងាយស្រួលសម្រាប់អ្នកនោះទេ។ អ្នកជាមននុស្សដែលមានសន្តានចិត្តល្អ អាចអោយអ្នកដទៃមានអារម្មណ៏ថាកក់ក្ដៅពេលនៅក្បែរបានយ៉ាងងាយ។ អ្នកតែងតែព្យាយាមយ៉ាងអស់ពីសមត្ថភាពក្នុងការជួយយកអាសារអ្នកដទៃ ការជួយអ្នកដទៃនេះអាចធ្វើអោយជីវិតអ្នកមានអារម្មណ៏ថាពេញលេញខ្លាំងណាស់។ ជួយអ្នកដទៃមិនមែនជារឿងអ្វីទាស់ខុសនោះទេ តែត្រូវតែព្យាយាមជ្រើសរើសមនុស្សដែលអ្នកជួយយកអាសារផងដែរ។

ប្រភព៖ Eva ប្រែសម្រួល៖ ​Iv Madalen

អត្ថបទពេញនិយម